ព្រះត្រៃបិដក ភាគ ៣៣
ឃើញខ្លួនថាមានរូបខ្លះ ឃើញរូប ថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងរូបខ្លះ។ ឃើញវេទនា។ ឃើញសញ្ញា។ ឃើញសង្ខារទាំងឡាយ។ រមែងពិចារណាឃើញវិញ្ញាណ ថាជាខ្លួនខ្លះ ឃើញខ្លួន ថាមានវិញ្ញាណខ្លះ ឃើញវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ ឃើញខ្លួនថាមានក្នុងវិញ្ញាណខ្លះ។ ម្នាលភិក្ខុ យ៉ាងនេះឯង ឈ្មោះថា សក្កាយទិដ្ឋិ។
[១៨៩] ភិក្ខុនោះក្រាបបង្គំទូលថា ប្រពៃហើយ ព្រះអង្គ។ បេ។ រួចក្រាបទូលសួរប្រស្នា តទៅទៀតថា បពិត្រព្រះអង្គដ៏ចំរើន ចុះដូចម្តេច ដែលមិនមែនជាសក្កាយទិដ្ឋិ។ ម្នាលភិក្ខុ អរិយសាវ័ក ក្នុងសាសនានេះ ជាអ្នកចេះដឹង ធ្លាប់បានឃើញពួកព្រះអរិយៈ ឈ្លាសវៃ ក្នុងធម៌របស់ព្រះអរិយៈ បានហ្វឹកហ្វឺន ក្នុងធម៌របស់ព្រះអរិយៈ ជាអ្នកបានឃើញពួកសប្បុរស ឈ្លាសវៃ ក្នុងធម៌របស់សប្បុរស បានហ្វឹកហ្វឺន ក្នុងធម៌របស់សប្បុរស មិនពិចារណាឃើញរូប ថាជាខ្លួនខ្លះ មិនឃើញខ្លួន ថាមានរូបខ្លះ មិនឃើញរូប ថាមានក្នុងខ្លួនខ្លះ មិនឃើញខ្លួនថាមានក្នុងរូបខ្លះ មិនឃើញវេទនា។ មិនឃើញសញ្ញា។ មិនឃើញសង្ខារទាំងឡាយ។ មិនពិចារណាឃើញ វិញ្ញាណថាជាខ្លួនខ្លះ មិនឃើញខ្លួន ថាមានវិញ្ញាណខ្លះ មិនឃើញវិញ្ញាណ ថាមានក្នុងខ្លួនខ្លះ មិនឃើញខ្លួន ថាមានក្នុងវិញ្ញាណខ្លះ។ ម្នាលភិក្ខុ យ៉ាងនេះ មិនមែនឈ្មោះថាសក្កាយទិដ្ឋិទេ។
ID: 636849887788247869
ទៅកាន់ទំព័រ៖