ព្រះត្រៃបិដក ភាគ ៣៣

 ​[​១៩០​]​ ​ភិក្ខុ​នោះ​ ​ក្រាបបង្គំទូល​ថា​ ​ប្រពៃ​ហើយ​ ​ព្រះអង្គ​។​បេ​។​ ​រួច​ក្រាបទូល​សួរ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​អ្វី​ ​ជា​អានិសង្ស​ ​អ្វី​ជា​ទោស​ ​អ្វី​ជា​ការ​រលាស់​ចេញ​ ​នៃ​រូប​។​ ​អ្វី​ជា​អានិសង្ស​ ​របស់​វេទនា​។​ ​អ្វី​ជា​អានិសង្ស​របស់​សញ្ញា​។​ ​អ្វី​ជា​អានិសង្ស​របស់​សង្ខារ​ទាំងឡាយ​។​ ​អ្វី​ជា​អានិសង្ស​ ​អ្វី​ជា​ទោស​ ​អ្វី​ជា​ការ​រលាស់​ចេញ​ ​នៃ​វិញ្ញាណ​។​ ​ម្នាល​ភិក្ខុ​ ​សេចក្តី​សុខ​ ​និង​សោមនស្ស​ណា​ ​កើតឡើង​ព្រោះ​អាស្រ័យ​រូប​ ​នេះ​ជា​អានិសង្ស​របស់​រូប​ ​រូប​ណា​ ​ដែល​មិន​ទៀង​ជា​ទុក្ខ​ ​មាន​សភាព​ប្រែប្រួល​ ​នេះ​ជា​ទោស​របស់​រូប​ ​ការ​បន្ទោបង់​ ​នូវ​សេចក្តី​ត្រេកត្រអាល​ ​ការ​លះបង់​នូវ​សេចក្តី​ត្រេកត្រអាល​ ​ក្នុង​រូប​ណា​ ​នេះ​ជា​ការ​រលាស់​ចេញ​នូវ​រូប​។​ ​សេចក្តី​សុខ​ ​និង​សោមនស្ស​ណា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​វេទនា​។​ ​ព្រះ​អាស្រ័យ​សញ្ញា​។​ ​ព្រោះ​អាស្រ័យ​សង្ខារ​ទាំងឡាយ​។​ ​សេចក្តី​សុខ​ ​និង​សោមនស្ស​ណា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​វិញ្ញាណ​ ​នេះ​ជា​អានិសង្ស​ ​របស់​វិញ្ញាណ​ ​វិញ្ញាណ​ណា​ ​ដែល​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សភាព​ប្រែប្រួល​ ​នេះ​ជា​ទោស​របស់​វិញ្ញាណ​ ​ការ​បន្ទោបង់​ ​នូវ​សេចក្តី​ត្រេកត្រអាល​ ​ការ​លះបង់​ ​នូវ​សេចក្តី​ត្រេកត្រអាល​ ​ក្នុង​វិញ្ញាណ​ណា​ ​នេះ​ ​ជា​ការ​រលាស់​ចេញ​ ​នូវ​វិញ្ញាណ​។​
ថយ | ទំព័រទី ២៣៧ | បន្ទាប់
ID: 636849887997309826
ទៅកាន់ទំព័រ៖