ព្រះត្រៃបិដក ភាគ ៣៣

 ​[​១៩១​]​ ​ភិក្ខុ​នោះ​ ​ត្រេកអរ​ ​អនុមោទនា​ ​ចំពោះ​ភាសិត​ព្រះមានព្រះភាគ​ថា​ ​ប្រពៃ​ហើយ​ ​ព្រះអង្គ​ ​រួច​ក្រាបទូល​សួរ​ប្រស្នា​ ​នឹង​ព្រះមានព្រះភាគ​ ​តទៅទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​បុគ្គល​ ​កាល​ដឹង​ដូចម្តេច​ ​ឃើញ​ដូចម្តេច​ ​ទើប​អនុស័យ​ ​គឺ​សេចក្តី​ប្រកាន់​អហង្ការ​មមង្ការ​មិន​មាន​ ​ក្នុង​កាយ​ ​ដែល​ប្រកបដោយ​វិញ្ញាណ​នេះ​ ​និង​ក្នុង​និមិត្ត​ទាំងពួង​ជា​ខាងក្រៅ​។​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​រូប​ណា​នីមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ជា​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​ដែល​មាន​ក្នុង​ទី​ឆ្ងាយ​ ​ឬ​ក្នុង​ទី​ជិត​ ​បុគ្គល​ឃើញ​រូប​ទាំងអស់​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​តាម​សេចក្តី​ពិត​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ឡើយ​។​ ​វេទនា​ណា​នីមួយ​។​ ​សញ្ញា​ណា​នីមួយ​។​ ​សង្ខារ​ទាំងឡាយ​ណា​នីមួយ​។​ ​វិញ្ញាណ​ណា​នីមួយ​ ​ជា​អតីត​ ​អនាគត​ ​បច្ចុប្បន្ន​ ​ជា​ខាងក្នុង​ក្តី​ ​ខាងក្រៅ​ក្តី​ ​គ្រោតគ្រាត​ក្តី​ ​ល្អិត​ក្តី​ ​ថោកទាប​ក្តី​ ​ឧត្តម​ក្តី​ ​ដែល​មាន​ក្នុង​ទី​ឆ្ងាយ​ ​ឬ​ក្នុង​ទី​ជិត​ ​បុគ្គល​ឃើញ​នូវ​វិញ្ញាណ​ទាំងអស់​នុ៎ះ​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ ​តាម​សេចក្តី​ពិត​ ​យ៉ាងនេះ​ថា​ ​នុ៎ះ​មិនមែន​របស់​អញ​ ​នុ៎ះ​មិនមែន​ជា​អញ​ ​នុ៎ះ​មិនមែន​ជា​ខ្លួន​របស់​អញ​ឡើយ​។​
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636849888228883072
ទៅកាន់ទំព័រ៖