ព្រះត្រៃបិដក ភាគ ៣៣

​ជាស​ភាព​មិនកើត​តទៅ​ ​ព្រោះហេតុនោះ​ ​បាន​ជា​គេ​ហៅថា​ ​ព្រះ​តថាគត​ ​មិន​មានការ​អន្ទោល​ទៅ​រក​កន្លែង​ស្នាក់​ ​(​អារម្មណ៍​ទាំង៦​)​។​ ​សទ្ទ​និមិត្ត​។​បេ​។​ ​គន្ធ​និមិត្ត​.​.​.​ ​រស​និមិត្ត​.​.​.​ ​ផោដ្ឋព្វ​និមិត្ត​.​.​.​ ​ម្នាល​គហបតី​ ​សេចក្តី​ផ្សាយ​ទៅ​ ​និង​ការ​ជាប់​ចំពាក់​ ​នៃ​កិលេស​ ​ដែល​កើតឡើង​ ​ក្នុង​កន្លែង​ស្នាក់​ ​គឺ​ធម្ម​និមិត្ត​ ​ព្រះ​តថាគត​ ​បាន​លះបង់​ចោល​ហើយ​ ​បាន​គាស់រំលើង​គល់​អស់ហើយ​ ​បាន​ធ្វើឲ្យ​សល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​ ​នៃ​ដើមត្នោត​ ​បាន​ធ្វើឲ្យ​លែង​មាន​បែបភាព​ ​ជាស​ភាព​មិនកើត​តទៅ​ ​ព្រោះហេតុនោះ​ ​បាន​ជា​គេ​ហៅថា​ ​ព្រះ​តថាគត​ ​មិន​មានការ​អន្ទោល​ទៅ​រក​កន្លែង​ស្នាក់​។​ ​ម្នាល​គហបតី​ ​ព្រះ​តថាគត​ ​មិន​មានការ​អន្ទោល​ទៅ​រក​កន្លែង​ស្នាក់​ ​យ៉ាងនេះ​ឯង​។​
 [​១៦​]​ ​ម្នាល​គហបតី​ ​ភិក្ខុ​ដែល​មាន​សេចក្តី​ស្និទ្ធស្នាល​ក្នុង​ស្រុក​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​ភិក្ខុ​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ច្រឡូកច្រឡំ​ ​ដោយ​ពួក​គ្រហស្ថ​ ​មាន​សេចក្តី​រីករាយ​ជាមួយគ្នា​ ​មាន​សេចក្តី​សោក​ជាមួយគ្នា​ ​កាលបើ​ពួក​គ្រហស្ថ​បាន​សេចក្តី​សុខ​ ​ក៏បាន​សេចក្តី​សុខ​ផង​ ​
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636849828961863192
ទៅកាន់ទំព័រ៖