ព្រះត្រៃបិដក ភាគ ៣៣
មិនទៀងទេ ព្រះអង្គ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន របស់នោះជាទុក្ខ។ ចុះរបស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះជារបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹងយល់ឃើញយ៉ាងនុ៎ះទេ។ ព្រោះហេតុនោះ អរិយសាវ័កក្នុងសាសនានេះ។បេ។ កាលយល់ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
និយាយអំពីខន្ធ ២លើក អំពីឧបាទាននោះឯង ដែលជារបស់គួរត្រេកអរ១ អំពីឈ្មោះរបស់ខន្ធ១ អំពីហេតុ១ អំពីសក្កាយទិដ្ឋិ ដែលព្រះមានព្រះភាគ ទ្រង់សំដែង ២លើក អំពីអានិសង្ស១ អំពីវិញ្ញាណ១ អំពីភិក្ខុសួរប្រស្នា១ ទាំង១០នេះ ព្រះមានព្រះភាគ ពោលហើយ។
ចប់ ខជ្ជនីយវគ្គ ទី៣។
ID: 636849888693559649
ទៅកាន់ទំព័រ៖