ព្រះត្រៃបិដក ភាគ ៣៣

​កាល​ពិនិត្យមើល​និមិត្ត​មុខ​របស់​ខ្លួន​ ​ក្នុង​កញ្ចក់​ ​ដ៏​បរិសុទ្ធ​ស្អាត​ ​ឬ​ក្នុង​ភាជនៈ​ទឹក​ដ៏​ថ្លា​ ​ក៏​ឃើញ​ ​ព្រោះ​អាស្រ័យ​កញ្ចក់​ ​ឬ​ភាជនៈ​ទឹក​ ​មិនឃើញ​ ​ព្រោះ​មិន​អាស្រ័យ​កញ្ចក់​ ​ឬ​ភាជនៈ​ទឹក​ ​ដូចម្តេច​មិញ​។​ ​ម្នាល​អាវុសោ​អានន្ទ​ ​សេចក្តី​ប្រកាន់​ ​ថា​អញ​ ​រមែង​មាន​ ​ព្រោះ​អាស្រ័យ​រូប​ ​មិន​មាន​ ​ព្រោះ​មិន​អាស្រ័យ​រូប​។​ ​វេទនា​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​សេចក្តី​ប្រកាន់​ ​ថា​អញ​ ​រមែង​មាន​ ​ព្រោះ​អាស្រ័យ​វិញ្ញាណ​ ​មិន​មាន​ ​ព្រោះ​មិន​អាស្រ័យ​វិញ្ញាណ​ ​ក៏​ដូច្នោះ​ដែរ​។​ ​ម្នាល​អាវុសោ​អានន្ទ​ ​អ្នក​យល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​ម្នាល​អាវុសោ​ ​មិន​ទៀង​ទេ​។​ ​វេទនា​ ​។​ ​សញ្ញា​ ​។​ ​សង្ខារ​ទាំងឡាយ​ ​។​ ​វិញ្ញាណ​ ​ទៀង​ ​ឬមិន​ទៀង​ ​។​ ​ម្នាល​អាវុសោ​ ​មិន​ទៀង​ទេ​ ​។​ ​ព្រោះហេតុនោះ​ ​អរិយសាវ័ក​ក្នុង​សាសនា​នេះ​។​បេ​។​ ​ការយល់ឃើញ​យ៉ាងនេះ​។​បេ​។​ ​ក៏​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ម្នាល​អាវុសោ​ ​ព្រះ​បុ​ណ្ណ​មន្តា​នី​បុត្ត​ ​មាន​អាយុ​ ​លោក​មាន​ឧបការៈ​ច្រើន​ ​ដល់​យើង​ទាំងឡាយ​ ​ដែល​ជា​ភិក្ខុ​ថ្មី​ច្រើន​រូប​ ​លោក​តែង​ទូន្មាន​យើង​ ​ដោយ​ឱវាទ​នេះ​ ​មួយទៀត​ ​ធម៌​ដែល​យើង​បានសម្រេច​ហើយ​ ​ក៏​ព្រោះតែ​ស្តាប់ធម៌​ទេសនា​ ​របស់​ព្រះ​បុ​ណ្ណ​មន្តា​នី​បុត្ត​មាន​អាយុ​នេះឯង​ ​។​
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 636849889360747810
ទៅកាន់ទំព័រ៖