ព្រះត្រៃបិដក ភាគ ៣៣

 ​[​១៩៤​]​ ​ទ្រង់​គង់នៅ​ជិត​ក្រុង​សាវត្ថី​។​ ​ក្នុង​វត្ត​។​ ​ក៏​សម័យ​នោះ​ឯង​ ​ព្រះ​តិស្សៈ​មាន​អាយុ​ ​ជា​បុត្ត​ ​នៃ​ព្រះ​បិតុច្ឆា​ ​របស់​ព្រះមានព្រះភាគ​ ​បាន​និយាយប្រាប់​ភិក្ខុ​ទាំងឡាយ​ជាច្រើន​រូប​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​កាយ​របស់ខ្ញុំ​ ​ដូចជា​សត្វ​ ​ដែល​ធ្វើ​នូវ​រសផ្អែម​ ​(​មាន​ឃ្មុំ​ជាដើម​)​ ​ទិស​ទាំងឡាយ​ ​មិន​ប្រាកដ​ដល់​ខ្ញុំ​ ​ធម៌​ទាំងឡាយ​ ​មិន​ភ្លឺ​ដល់​ខ្ញុំ​ ​ដ្បិត​ថីនមិទ្ធៈ​ ​គ្រប​សង្កត់ចិត្ត​របស់ខ្ញុំ​ ​ខ្ញុំ​មិន​ត្រេកអរ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ផង​ ​ខ្ញុំ​មាន​សេចក្តី​សង្ស័យ​ ​ក្នុង​ធម៌​ទាំងឡាយ​ផង​។​
 [​១៩៥​]​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​អម្បាល​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​តិស្សៈ​មាន​អាយុ​ ​ជា​បុត្ត​នៃ​ព្រះ​បិតុច្ឆា​ ​របស់​ព្រះមានព្រះភាគ​ ​និយាយប្រាប់​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​កាយ​របស់ខ្ញុំ​ ​ដូច​សត្វ​ដែល​ធ្វើ​ ​នូវ​រសផ្អែម​ ​ទិស​ទាំងឡាយ​ ​មិន​ប្រាកដ​ដល់​ខ្ញុំ​ ​ធម៌​ទាំងឡាយ​ ​មិន​ភ្លឺ​ដល់​ខ្ញុំ​ ​ដ្បិត​ថីនមិទ្ធៈ​គ្រប​សង្កត់ចិត្ត​របស់ខ្ញុំ​ ​ខ្ញុំ​មិន​ត្រេកអរ​នឹង​ប្រព្រឹត្ត​ព្រហ្មចរិយៈ​ផង​ ​ខ្ញុំ​មាន​សេចក្តី​សង្ស័យ​ ​ក្នុង​ធម៌​ទាំងឡាយ​ផង​។
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 636849889606221851
ទៅកាន់ទំព័រ៖