ព្រះត្រៃបិដក ភាគ ៣៣

​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ត្រាស់​ហៅ​ភិក្ខុ​មួយ​រូប​ ​មក​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​ចូរ​ចូល​មក​អាយ​ ​អ្នក​ចូរ​ហៅ​តិ​ស្ស​ភិក្ខុ​ ​តាម​ពាក្យ​តថាគត​ថា​ ​ម្នាល​អាវុសោ​តិស្សៈ​ ​ព្រះ​សាស្តា​ ​ត្រាស់​ហៅ​លោក​។​ ​ភិក្ខុ​នោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយ​ចូល​ទៅ​រក​ព្រះ​តិស្សៈ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ប្រាប់​ព្រះ​តិស្សៈ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​តិស្សៈ​ ​ព្រះ​សាស្តា​ទ្រង់​ត្រាស់​ហៅ​លោក​។​ ​ព្រះ​តិស្សៈ​មាន​អាយុ​ ​ទទួល​ស្តាប់​ពាក្យ​ ​របស់​ភិក្ខុ​នោះ​ថា​ ​ករុណា​ ​អាវុសោ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​តិស្សៈ​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​តិស្សៈ​ ​ឮថា​ ​អ្នក​និយាយ​នឹង​ភិក្ខុ​ទាំងឡាយ​ច្រើន​រូប​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​កាយ​របស់ខ្ញុំ​ ​ដូចជា​សត្វ​ ​ដែល​ធ្វើ​នូវ​រសផ្អែម​។​បេ​។​ ​ខ្ញុំ​មាន​សេចក្តី​សង្ស័យ​ ​ក្នុង​ធម៌​ទាំងឡាយ​ផង​ ​ដូច្នេះ​ ​ពិត​ឬ​។​ ​ព្រះ​តិស្សៈ​មាន​អាយុ​ ​ក្រាបបង្គំទូល​ថា​ ​យ៉ាង​នុ៎ះ​មែន​ ​ព្រះអង្គ​។​ ​
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 636849889793862583
ទៅកាន់ទំព័រ៖