ព្រះត្រៃបិដក ភាគ ៣៣

​កាលបើ​បុគ្គល​ ​មានតម្រេក​មិនទាន់​ទៅ​ប្រាស​ ​មាន​សេចក្តី​ពេញចិត្ត​មិនទាន់​ទៅ​ប្រាស​ ​មាន​សេចក្តី​ស្រឡាញ់​មិនទាន់​ទៅ​ប្រាស​ ​មាន​សេចក្តី​ស្រេកឃ្លាន​មិនទាន់​ទៅ​ប្រាស​ ​មាន​សេចក្តី​ក្រហល់ក្រហាយ​មិនទាន់​ទៅ​ប្រាស​ ​មាន​តណ្ហា​មិនទាន់​ទៅ​ប្រាស​ ​ចាក​វិញ្ញាណ​ ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​សេចក្តី​តានតឹង​ ​ក្នុងចិត្ត​ទាំងឡាយ​ ​តែង​កើតឡើង​ ​ព្រោះ​សេចក្តី​ប្រែប្រួល​ទៅជា​យ៉ាង​ដទៃ​ ​នៃ​វិញ្ញាណ​នោះ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ម្នាល​តិស្សៈ​ ​ប្រពៃ​ហើយ​ ​ប្រពៃ​ហើយ​ ​ម្នាល​តិស្សៈ​ ​កាលបើ​បុគ្គល​មានតម្រេក​មិនទាន់​ទៅ​ប្រាស​ ​ចាក​វិញ្ញាណ​ ​យ៉ាងណា​ ​ដំណើរ​នុ៎ះ​ ​រមែង​មាន​យ៉ាង​នុ៎ះឯង​។​
 [​១៩៦​]​ ​ម្នាល​តិស្សៈ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​កាលបើ​បុគ្គល​ ​មានតម្រេក​ទៅ​ប្រាស​ហើយ​ ​មាន​សេចក្តី​ពេញចិត្ត​ទៅ​ប្រាស​ហើយ​ ​មាន​សេចក្តី​ស្រឡាញ់​ទៅ​ប្រាស​ហើយ​ ​មាន​សេចក្តី​ស្រេកឃ្លាន​ទៅ​ប្រាស​ហើយ​ ​មាន​សេចក្តី​ក្រហល់ក្រហាយ​ទៅ​ប្រាស​ហើយ​ ​មាន​តណ្ហា​ទៅ​ប្រាស​ហើយ​ ​ចាក​រូប​ ​តើ​សេចក្តី​សោក​ ​ខ្សឹកខ្សួល​ ​ទុក្ខ​ ​ទោមនស្ស​ ​សេចក្តី​តានតឹង​ ​ក្នុងចិត្ត​ទាំងឡាយ​កើតឡើង​ ​ព្រោះ​សេចក្តី​ប្រែប្រួល​ទៅជា​យ៉ាង​ដទៃ​ ​នៃ​រូប​នោះ​ដែរ​ឬ​។​ ​មិន​ដូច្នោះ​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​តិស្សៈ​ ​ប្រពៃ​ហើយ​ ​ប្រពៃ​ហើយ​ ​ម្នាល​តិស្សៈ​ ​
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 636849890155653276
ទៅកាន់ទំព័រ៖