ព្រះត្រៃបិដក ភាគ ៣៣
កាលបើបុគ្គលមានតម្រេកទៅប្រាសហើយ ចាករូប យ៉ាងណា ដំណើរនុ៎ះ រមែងមាន យ៉ាងនុ៎ះឯង។ កាលបើបុគ្គល មានតម្រេកទៅប្រាសហើយ មានសេចក្តីពេញចិត្តទៅប្រាសហើយ មានសេចក្តីស្រឡាញ់ទៅប្រាសហើយ មានសេចក្តីស្រេកឃ្លានទៅប្រាសហើយ មានសេចក្តីក្រហល់ក្រហាយទៅប្រាសហើយ មានតណ្ហាទៅប្រាសហើយ ចាកវេទនា។ ចាកសញ្ញា។ ចាកសង្ខារទាំងឡាយ។ ចាកវិញ្ញាណ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តីតានតឹងក្នុងចិត្ត តែងកើតឡើង ព្រោះសេចក្តីប្រែប្រួលទៅជាយ៉ាងដទៃ នៃវិញ្ញាណនោះដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ ម្នាលតិស្សៈ ប្រពៃហើយ ប្រពៃហើយ ម្នាលតិស្សៈ កាលបើបុគ្គល មានតម្រេកទៅប្រាសហើយ ចាកវិញ្ញាណយ៉ាងណា ដំណើរនុ៎ះ រមែងមានយ៉ាងនុ៎ះឯង។ ម្នាលតិស្សៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ព្រោះហេតុនោះ អរិយសាវ័ក ក្នុងសាសនានេះ។បេ។ យល់ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។
ID: 636849890361735064
ទៅកាន់ទំព័រ៖