ព្រះត្រៃបិដក ភាគ ៣៣

 ​[​១៩៧​]​ ​ព្រះមានព្រះភាគ​ត្រាស់​ថា​ ​ម្នាល​តិស្សៈ​ ​ដូចជា​បុរស​ពីរ​នាក់​ ​បុរស​ម្នាក់​ជា​អ្នក​មិន​ស្ទាត់​ក្នុង​ផ្លូវ​ ​បុរស​ម្នាក់​ ​ជា​អ្នក​ស្ទាត់​ក្នុង​ផ្លូវ​ ​បុរស​ ​ដែល​មិន​ស្ទាត់​ក្នុង​ផ្លូវ​នោះ​ ​សួរ​ផ្លូវ​ឯណោះ​ ​នឹង​បុរស​ដែល​ស្ទាត់​ក្នុង​ផ្លូវ​នោះ​ ​បុរស​ដែល​ស្ទាត់​ក្នុង​ផ្លូវ​ប្រាប់​យ៉ាងនេះ​ថា​ ​ម្នាល​បុរស​ដ៏​ចម្រើន​ ​នេះ​ផ្លូវ​ ​ចូរ​អ្នក​ទៅតាម​ផ្លូវ​នោះ​បន្តិច​ចុះ​ ​លុះ​អ្នក​ទៅតាម​ផ្លូវ​នោះ​បន្តិច​ទៅ​ ​នឹង​ឃើញ​ផ្លូវបែក​ជា​ពីរ​ ​បណ្តា​ផ្លូវ​ទាំងពីរ​នោះ​ ​ចូរ​អ្នក​លះបង់​ផ្លូវ​ខាងឆ្វេង​ ​កាន់​យក​ផ្លូវ​ខាងស្តាំ​ ​ចូរ​អ្នក​ទៅតាម​ផ្លូវ​ខាងស្តាំ​នោះ​បន្តិចទៀត​ ​លុះ​អ្នក​ទៅតាម​ផ្លូវ​ខាងស្តាំ​នោះ​បន្តិច​ទៅ​ ​នឹង​បានឃើញ​ដងព្រៃ​ស្រោង​ ​ចូរ​អ្នក​ទៅតាម​ដងព្រៃ​ស្រោង​នោះ​ ​បន្តិចទៀត​ ​លុះ​អ្នក​ទៅតាម​ដងព្រៃ​ស្រោង​នោះ​ ​បន្តិច​ទៅ​ ​នឹង​បានឃើញ​ល្បាប់​ទំនាប​ធំ​ ​ចូរ​អ្នក​ទៅតាម​ល្បាប់​ទំនាប​ធំ​នោះ​ ​បន្តិចទៀត​ ​លុះ​អ្នក​ទៅតាម​ល្បាប់​ទំនាប​ធំ​នោះ​បន្តិច​ទៅ​ ​នឹង​បានឃើញ​អូរ​ ​និង​ជ្រោះ​ ​ចូរ​អ្នក​ទៅតាម​អូរ​ ​និង​ជ្រោះ​នោះ​បន្តិចទៀត​ ​លុះ​អ្នក​ទៅតាម​អូរ​ ​និង​ជ្រោះ​នោះ​បន្តិច​ទៅ​ ​នឹង​បានឃើញ​ភូមិភាគ​ ​ដ៏​រាបស្មើ​ ​គួរ​ជាទី​ត្រេកអរ​។​ ​ម្នាល​តិស្សៈ​ ​តថាគត​ ​ធ្វើ​សេចក្តី​ឧបមា​នេះ​ ​ដើម្បីឲ្យ​អ្នក​យល់​សេចក្តី​ ​នេះឯង​ ​ជា​សេចក្តី​អធិប្បាយ​ ​ក្នុង​ដំណើរ​នុ៎ះ​។
ថយ | ទំព័រទី ២៤៩ | បន្ទាប់
ID: 636849890585247848
ទៅកាន់ទំព័រ៖