ព្រះត្រៃបិដក ភាគ ៣៣

​កាលបើ​ពួក​គ្រហស្ថ​បាន​សេចក្តី​ទុក្ខ​ ​ក៏បាន​សេចក្តី​ទុក្ខ​ផង​ ​កាលបើ​ពួក​គ្រហស្ថ​ទាំងនោះ​ ​មាន​កិច្ចការ​ ​ដែល​ត្រូវ​ធ្វើកើត​ឡើង​ ​ជួយ​ខ្វល់ខ្វាយ​ ​ក្នុង​កិច្ច​ទាំងនោះ​ ​ដោយខ្លួនឯង​។​ ​ម្នាល​គហបតី​ ​ភិក្ខុ​មាន​សេចក្តី​ស្និទ្ធស្នាល​ក្នុង​ស្រុក​ ​យ៉ាងនេះ​ឯង​។​
 [​១៧​]​ ​ម្នាល​គហបតី​ ​ចុះ​ភិក្ខុ​ដែល​មិន​ស្និទ្ធស្នាល​ក្នុង​ស្រុក​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មិន​ច្រឡូកច្រឡំ​ ​ដោយ​ពួក​គ្រហស្ថ​ ​មិន​ត្រេកអរ​ជាមួយគ្នា​ ​មិន​មាន​សេចក្តី​សោក​ជាមួយគ្នា​ ​កាលបើ​ពួក​គ្រហស្ថ​ ​បាន​សេចក្តី​សុខ​ ​ក៏​មិនបាន​សេចក្តី​សុខ​ជាមួយ​ផង​ ​កាលបើ​ពួក​គ្រហស្ថ​ ​បាន​សេចក្តី​ទុក្ខ​ ​ក៏​មិនបាន​សេចក្តី​ទុក្ខ​ជាមួយ​ផង​ ​កាលបើ​ពួក​គ្រហស្ថ​ ​មាន​កិច្ចការ​ ​ដែល​ត្រូវ​ធ្វើកើត​ឡើង​ ​ក៏​មិន​ជួយ​ខ្វល់ខ្វាយ​ ​ក្នុង​កិច្ចការ​ទាំងនោះ​ ​ដោយខ្លួនឯង​។​ ​ម្នាល​គហបតី​ ​ភិក្ខុ​ដែល​មិន​ស្និទ្ធស្នាល​ក្នុង​ស្រុក​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២៥ | បន្ទាប់
ID: 636849829161884632
ទៅកាន់ទំព័រ៖