ព្រះត្រៃបិដក ភាគ ៣៣
ម្នាលតិស្សៈ ពាក្យថា បុរសមិនស្ទាត់ក្នុងផ្លូវ នុ៎ះ ជាឈ្មោះ របស់បុថុជ្ជន។ ម្នាលតិស្សៈ ពាក្យថា បុរសស្ទាត់ក្នុងផ្លូវនុ៎ះ ជាឈ្មោះរបស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ។ ម្នាលតិស្សៈ ពាក្យថា ផ្លូវបែកជាពីរនុ៎ះ ជាឈ្មោះ របស់វិចិកិច្ឆា។ ម្នាលតិស្សៈ ពាក្យថា ផ្លូវខាងឆ្វេងនុ៎ះ ជាឈ្មោះរបស់ផ្លូវខុស ប្រកបដោយអង្គ៨។ អង្គ៨ តើដូចម្តេច។ គឺមិច្ឆាទិដ្ឋិ។បេ។ មិច្ឆាសមាធិ។ ម្នាលតិស្សៈ ពាក្យថា ផ្លូវខាងស្តាំនុ៎ះ ជាឈ្មោះរបស់ផ្លូវ ប្រកបដោយអង្គ៨។ អង្គ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលតិស្សៈ ពាក្យថា ដងព្រៃស្រោងនុ៎ះ ជាឈ្មោះរបស់អវិជ្ជា។ ម្នាលតិស្សៈ ពាក្យថា ល្បាប់ទំនាបធំនុ៎ះ ជាឈ្មោះរបស់កាមទាំងឡាយ។ ម្នាលតិស្សៈ ពាក្យថា អូរ និងជ្រោះនុ៎ះ ជាឈ្មោះរបស់សេចក្តីក្រោធ និងសេចក្តីតានតឹងក្នុងចិត្ត។ ម្នាលតិស្សៈ ពាក្យថា ភូមិភាគ ដ៏រាបស្មើ គួរជាទីត្រេកអរនុ៎ះ ជាឈ្មោះរបស់ព្រះនិព្វាន។ ម្នាលតិស្សៈ ចូរអ្នកត្រេកអរចុះ
ID: 636849890772088535
ទៅកាន់ទំព័រ៖