ព្រះត្រៃបិដក ភាគ ៣៣
ម្នាលតិស្សៈ ចូរអ្នកត្រេកអរចុះថា អាត្មាអញ ត្រេកអរដោយឱវាទ អាត្មាអញ ត្រេកអរ ដោយសេចក្តីអនុគ្រោះ អាត្មាអញ ត្រេកអរ ដោយពាក្យប្រៀនប្រដៅ។ ព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះចប់ហើយ។ ព្រះតិស្សៈមានអាយុ មានចិត្តត្រេកអររីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។
[១៩៨] សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក៏សម័យនោះឯង ភិក្ខុឈ្មោះ យមកៈ កើតទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះថា អញយល់ច្បាស់នូវធម៌ ដែលព្រះមានព្រះភាគសំដែងហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យទៅ មិនកើតទៀតទេ។ ភិក្ខុទាំងឡាយច្រើនរូប បានឮថា យមកភិក្ខុ កើតទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះថា អញយល់ច្បាស់នូវធម៌ ដែលព្រះមានព្រះភាគសំដែងហើយថា ភិក្ខុជាខីណាស្រព តែទម្លាយកាយហើយ ខាងមុខអំពីសេចក្តីស្លាប់ទៅ រមែងដាច់សូន្យទៅ មិនកើតទៀតទេ។ លំដាប់នោះ ភិក្ខុអម្បាលនោះ ចូលទៅរកយមកភិក្ខុ
ID: 636849890976810244
ទៅកាន់ទំព័រ៖