ព្រះត្រៃបិដក ភាគ ៣៣

​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​រាក់ទាក់​ជាមួយនឹង​យមក​ភិក្ខុ​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ភិក្ខុ​អម្បាល​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ទើប​ពោល​នឹង​យមក​ភិក្ខុ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​យម​កៈ​ ​ឮថា​ ​លោក​កើត​ទិដ្ឋិ​អាក្រក់​ ​មាន​សភាព​យ៉ាងនេះ​ថា​ ​អញ​យល់​ច្បាស់​នូវ​ធម៌​ ​ដែល​ព្រះមានព្រះភាគ​សំដែង​ហើយ​ថា​ ​ភិក្ខុ​ជា​ខីណាស្រព​ ​តែ​ទម្លាយ​កាយ​ហើយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ដាច់​សូន្យ​ទៅ​ ​មិនកើត​ទៀត​ ​ដូច្នេះ​ពិត​ឬ​។​ ​យមក​ភិក្ខុ​មាន​អាយុ​ ​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​យ៉ាងហ្នឹង​មែនហើយ​ ​ខ្ញុំ​យល់​ច្បាស់​នូវ​ធម៌​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ហើយ​ថា​ ​ភិក្ខុ​ជា​ខីណាស្រព​ ​តែ​ទម្លាយ​កាយ​ហើយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ដាច់​សូន្យ​ ​មិនកើត​ទៀត​ទេ​។​ ​ម្នាល​អាវុសោ​យម​កៈ​ ​លោក​កុំ​ពោល​យ៉ាងនេះ​ឡើយ​ ​លោក​កុំ​ពោល​បង្កាច់​ព្រះមានព្រះភាគ​ឡើយ​ ​ការ​ពោល​បង្កាច់​ព្រះមានព្រះភាគ​ ​មិនល្អ​ទេ​ ​ព្រោះ​ព្រះមានព្រះភាគ​ ​មិនមែន​ត្រាស់​យ៉ាងនេះ​ថា​ ​ភិក្ខុ​ជា​ខីណាស្រព​
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 636849891169961292
ទៅកាន់ទំព័រ៖