ព្រះត្រៃបិដក ភាគ ៣៣

​តែ​ទម្លាយ​កាយ​ហើយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ដាច់​សូន្យ​ ​មិនកើត​ទៀត​ ​យ៉ាងនេះ​ទេ​។​ ​កាល​ភិក្ខុ​អម្បាល​នោះ​ ​ពោល​ ​(​ហាមឃាត់​)​ ​យ៉ាងនេះ​ហើយ​ ​យមក​ភិក្ខុ​មាន​អាយុ​ ​ក៏​នៅតែ​កួច​កាន់​ ​ស្ទាបអង្អែល​ទិដ្ឋិ​អាក្រក់​នោះ​ ​ដូច្នោះ​ដដែល​ ​ហើយ​ពោល​ថា​ ​ខ្ញុំ​យល់​ច្បាស់​ ​នូវ​ធម៌​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ហើយ​ថា​ ​ភិក្ខុ​ជា​ខីណាស្រព​ ​តែ​ទម្លាយ​កាយ​ហើយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ដាច់​សូន្យ​បាត់​ទៅ​ ​មិនកើត​ទៀត​ទេ​។​ ​កាលបើ​ភិក្ខុ​អម្បាល​នោះ​ ​មិន​អាច​រំដោះ​យមក​ភិក្ខុ​មាន​អាយុ​ ​ចាក​ទិដ្ឋិ​អាក្រក់​នេះ​បានទេ​។​ ​ទើប​ភិក្ខុ​អម្បាល​នោះ​ ​ក្រោក​ចាក​អាសនៈ​ ​ចូល​ទៅ​រក​ព្រះ​សារីបុត្ត​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​នឹង​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​សារីបុត្ត​ ​យមក​ភិក្ខុ​ ​កើត​ទិដ្ឋិ​អាក្រក់​ ​មាន​សភាព​យ៉ាងនេះ​ថា​ ​អញ​យល់​ច្បាស់​ ​នូវ​ធម៌​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ហើយ​ថា​ ​ភិក្ខុ​ជា​ខីណាស្រព​ ​តែ​ទម្លាយ​កាយ​ហើយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ដាច់​សូន្យ​ទៅ​ ​មិនកើត​ទៀត​ទេ​ ​សូម​ព្រះ​សារីបុត្ត​មាន​អាយុ​ ​និមន្ត​ចូល​ទៅ​រក​យមក​ភិក្ខុ​ ​
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636849891371202802
ទៅកាន់ទំព័រ៖