ព្រះត្រៃបិដក ភាគ ៣៣

​ដើម្បី​ធ្វើ​នូវ​សេចក្តី​អនុគ្រោះ​។​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ក៏​ទទួល​ដោយ​តុណ្ហីភាព​។​
 [​១៩៩​]​ ​លំដាប់នោះ​ ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​ចេញ​អំពី​ទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​ចូល​ទៅ​រក​យមក​ភិក្ខុ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ពោល​ពាក្យ​រាក់ទាក់​ ​ជាមួយនឹង​យមក​ភិក្ខុ​មាន​អាយុ​។​បេ​។​ ​លុះ​ព្រះ​សារីបុត្ត​មាន​អាយុ​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ពោល​នឹង​យមក​ភិក្ខុ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​យម​កៈ​ ​ឮថា​ ​លោក​កើត​ទិដ្ឋិ​អាក្រក់​ ​មាន​សភាព​យ៉ាងនេះ​ថា​ ​អញ​យល់​ច្បាស់​ ​នូវ​ធម៌​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ហើយ​ថា​ ​ភិក្ខុ​ជា​ខីណាស្រព​ ​តែ​ទម្លាយ​កាយ​ហើយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ដាច់​សូន្យ​ទៅ​ ​មិនកើត​ទៀត​ ​ដូច្នេះ​ ​មែន​ឬ​។​ ​យមក​ភិក្ខុ​មាន​អាយុ​ ​ឆ្លើយ​ថា​ ​យ៉ាងហ្នឹង​មែនហើយ​ ​ម្នាល​អាវុសោ​ ​ខ្ញុំ​យល់​ច្បាស់​ ​នូវ​ធម៌​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ហើយ​ថា​ ​ភិក្ខុ​ជា​ខីណាស្រព​ ​តែ​ទម្លាយ​កាយ​ហើយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ដាច់​សូន្យ​ទៅ​ ​មិនកើត​ទៀត​ទេ​។​ ​
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636849891570494201
ទៅកាន់ទំព័រ៖