ព្រះត្រៃបិដក ភាគ ៣៣

​ម្នាល​អាវុសោ​យម​កៈ​ ​លោក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​រូប​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​អាវុសោ​។​ ​វេទនា​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​ ​ទៀង​ ​ឬមិន​ទៀង​។​ ​មិន​ទៀង​ទេ​ ​អាវុសោ​។​ ​ព្រោះហេតុនោះ​ ​អរិយសាវ័ក​ក្នុង​សាសនា​នេះ​។​បេ​។​ ​ឃើញ​យ៉ាងនេះ​។​បេ​។​ ​ក៏​ដឹង​ច្បាស់​ថា​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​
 [​២០០​]​ ​ម្នាល​អាវុសោ​យម​កៈ​ ​លោក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​លោក​ពិចារណា​ឃើញ​រូប​ ​ថា​ជា​សត្វ​ឬ​។​ ​មិន​ដូច្នោះ​ទេ​ ​អាវុសោ​។​ ​ព្រះ​សារីបុត្ត​សួរ​ថា​ ​លោក​ពិចារណា​ឃើញ​វេទនា​ ​ថា​ជា​សត្វ​ឬ​។​ ​មិន​ដូច្នោះ​ទេ​ ​អាវុសោ​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​លោក​ពិចារណា​ឃើញ​វិញ្ញាណ​ ​ថា​ជា​សត្វ​ឬ​។​ ​មិន​ដូច្នោះ​ទេ​ ​អាវុសោ​។​ ​
 [​២០១​]​ ​ម្នាល​អាវុសោ​យម​កៈ​ ​លោក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​លោក​ពិចារណា​ឃើញថា​ ​សត្វ​មាន​ក្នុង​រូប​ឬ​។​ ​មិន​ដូច្នោះ​ទេ​ ​អាវុសោ​។​ ​លោក​ពិចារណា​ឃើញថា​ ​សត្វ​ផ្សេង​ពី​រូប​ឬ​។​ ​មិន​ដូច្នោះ​ទេ​ ​អាវុសោ​។​ ​ក្នុង​វេទនា​។​បេ​។​ ​ផ្សេង​ពី​វេទនា​។​បេ​។​ ​ក្នុង​សញ្ញា​។​ ​ផ្សេង​ពី​សញ្ញា​។​ ​ក្នុង​សង្ខារ​ទាំងឡាយ​។​ ​ផ្សេង​ពី​សង្ខារ​ទាំងឡាយ​។​ ​
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 636849891783326374
ទៅកាន់ទំព័រ៖