ព្រះត្រៃបិដក ភាគ ៣៣

​លោក​ពិចារណា​ឃើញថា​ ​សត្វ​មាន​ក្នុង​វិញ្ញាណ​ឬ​។​ ​មិន​ដូច្នោះ​ទេ​ ​អាវុសោ​។​ ​លោក​ពិចារណា​ឃើញថា​ ​សត្វ​ផ្សេង​ពី​វិញ្ញាណ​ឬ​។​ ​មិន​ដូច្នោះ​ទេ​ ​អាវុសោ​។​
 [​២០២​]​ ​ម្នាល​អាវុសោ​យម​កៈ​ ​លោក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​លោក​ពិចារណា​ឃើញ​រូប​។​ ​វេទនា​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​ ​ថា​ជា​សត្វ​ឬ​។​ ​មិន​ដូច្នោះ​ទេ​ ​អាវុសោ​។​ ​
 [​២០៣​]​ ​ម្នាល​អាវុសោ​យម​កៈ​ ​លោក​សំគាល់​សេចក្តី​នោះ​ ​ដូចម្តេច​ ​លោក​ពិចារណា​ឃើញ​សត្វ​នេះ​ថា​ ​មិន​មាន​រូប​ ​មិន​មាន​វេទនា​ ​មិន​មាន​សញ្ញា​ ​មិន​មាន​សង្ខារ​ ​មិន​មានវិញ្ញាណ​ឬ​។​ ​មិន​ដូច្នោះ​ទេ​ ​អាវុសោ​។​ ​ម្នាល​អាវុសោ​យម​កៈ​ ​ក្នុង​ស្ថាន​នេះ​ ​កាលបើ​លោក​កំណត់​សត្វ​ ​ថា​ទៀង​ ​ថា​ពិត​ ​ក្នុង​បច្ចុប្បន្ន​ហើយ​ ​ការព្យាករណ៍​ ​របស់​លោក​នោះ​ ​គួរ​ហើយ​ឬ​ ​ថា​អញ​យល់​ច្បាស់​នូវ​ធម៌​ ​ដែល​ព្រះមានព្រះភាគ​ ​សម្តែង​ហើយ​ថា​ ​ភិក្ខុ​ជា​ខីណាស្រព​ ​តែ​ទម្លាយ​កាយ​ហើយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​រមែង​ដាច់​សូន្យ​បាត់​ទៅ​ ​មិនកើត​ទៀត​។​ ​
ថយ | ទំព័រទី ២៥៦ | បន្ទាប់
ID: 636849892067252614
ទៅកាន់ទំព័រ៖