ព្រះត្រៃបិដក ភាគ ៣៣

​ម្នាល​អាវុសោ​សារីបុត្ត​ ​កាលពីដើម​ ​ខ្ញុំ​មិនដឹង​ថា​ ​ទិដ្ឋិ​របស់ខ្ញុំ​នោះ​ ​ជា​ទិដ្ឋិ​អាក្រក់​ ​ឥឡូវនេះ​ ​ខ្ញុំ​លះបង់​ទិដ្ឋិ​អាក្រក់​នោះ​ហើយ​ ​ព្រោះ​បាន​ស្តាប់​ធម្មទេសនា​ ​របស់​ព្រះ​សារីបុត្ត​មាន​អាយុ​នេះ​ ​មួយទៀត​ ​ខ្ញុំ​ក៏បាន​សម្រេចធម៌​វិសេស​ហើយ​។​
 [​២០៤​]​ ​ម្នាល​អាវុសោ​យម​កៈ​ ​បើ​ជន​ទាំងឡាយ​សួរ​លោក​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​យម​កៈ​ ​ភិក្ខុ​ណា​ ​ជា​អរហន្ត​ខីណាស្រព​ ​ភិក្ខុ​នោះ​ ​ទម្លាយ​កាយ​ហើយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​នឹង​កើត​ទៀត​ឬ​ ​ម្នាល​អាវុសោ​យម​កៈ​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ ​លោក​គប្បី​ព្យាករ​ ​(​ឆ្លើយ​)​ ​ដូចម្តេច​ទៅ​។​ ​ម្នាល​អាវុសោ​ ​បើ​គេ​សួរ​ខ្ញុំ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​យម​កៈ​ ​ភិក្ខុ​ណា​ ​ជា​អរហន្ត​ ​ខីណាស្រព​ ​ភិក្ខុ​នោះ​ ​លុះ​ទម្លាយ​កាយ​ហើយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ទៅ​ ​នឹង​កើត​ទៀត​ឬ​ ​ម្នាល​អាវុសោ​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ ​ខ្ញុំ​គប្បី​ព្យាករ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​រូប​មិន​ទៀង​ទេ​ ​រូប​ណា​មិន​ទៀង​ ​រូប​នោះ​ជា​ទុក្ខ​ ​រូប​ណា​ជា​ទុក្ខ​ ​រូប​នោះ​ ​រលត់​ទៅ​ ​ដល់​នូវ​សេចក្តី​វិនាស​ទៅ​។​ ​វេទនា​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​មិន​ទៀង​ទេ​ ​វិញ្ញាណ​ណា​ ​មិន​ទៀង​ ​វិញ្ញាណ​នោះ​ជា​ទុក្ខ​ ​វិញ្ញាណ​ណា​ជា​ទុក្ខ​ ​វិញ្ញាណ​នោះ​ ​រលត់​ទៅ​ ​
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636849892288525270
ទៅកាន់ទំព័រ៖