ព្រះត្រៃបិដក ភាគ ៣៣

​ដល់​នូវ​សេចក្តី​វិនាស​ទៅ​ ​ម្នាល​អាវុសោ​ ​កាលបើ​គេ​សួរ​យ៉ាងនេះ​ ​ខ្ញុំ​គប្បី​ព្យាករ​យ៉ាងនេះ​ឯង​។​
 [​២០៥​]​ ​ម្នាល​អាវុសោ​យម​កៈ​ ​ប្រពៃ​ហើយ​ ​ប្រពៃ​ហើយ​ ​ម្នាល​អាវុសោ​យម​កៈ​ ​បើ​ដូច្នោះ​ ​ខ្ញុំ​នឹង​ធ្វើ​សេចក្តី​ឧបមា​ឲ្យ​លោក​ស្តាប់​ ​ដើម្បីឲ្យ​ដឹងសេចក្តី​នោះ​ ​ច្បាស់លាស់​ឡើង​ទៀត​។​ ​ម្នាល​អាវុសោ​យម​កៈ​ ​ដូចជា​គហបតី​ ​ឬ​គហបតិ​បុត្ត​ ​ជា​អ្នក​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​គហបតី​ ​ឬ​គហបតិ​បុត្ត​នោះ​ ​ក៏​ប្រកបដោយ​ការ​រក្សា​មាំមួន​ ​ទោះបី​បុរស​ណាមួយ​ ​ចង់​ឲ្យ​គហបតី​ ​ឬ​គហបតិ​បុត្ត​នោះ​វិនាស​ ​ចង់​ឲ្យ​ខូចប្រយោជន៍​ ​មិន​ចង់​ឲ្យ​ក្សេមក្សាន្ត​ចាក​យោ​គៈ​ ​ចង់​សម្លាប់​គហបតី​ ​ឬ​គហបតិ​បុត្ត​នោះ​ ​បុរស​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​គហបតី​ ​ឬ​គហបតិ​បុត្ត​នេះឯង​ ​ជា​អ្នក​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​គហបតី​ ​ឬ​គហបតិ​បុត្ត​នោះ​ ​ក៏​ប្រកបដោយ​ការ​រក្សា​មាំមួន​ ​អញ​មិន​ងាយ​នឹង​កំហែង​សម្លាប់​គហបតី​ ​ឬ​គហបតិ​បុត្ត​នេះ​បានទេ​ ​បើ​ដូច្នោះ​ ​មានតែ​អញ​ចូល​ទៅ​លួងលោម​ហើយ​ ​សឹម​សម្លាប់​។​ ​បុរស​នោះ​ ​ក៏​ចូល​ទៅ​រក​គហបតី​ ​ឬ​គហបតិ​បុត្ត​នោះ​ ​ហើយ​និយាយ​ ​យ៉ាងនេះ​ថា​ ​សូម​មេត្តាប្រោស​ ​ខ្ញុំបាទ​សូម​បម្រើ​លោក​។​ ​គហបតី​ ​ឬ​គហបតិ​បុត្ត​នោះ​ ​ក៏​ឲ្យ​បុរស​នោះ​បម្រើ​ ​
ថយ | ទំព័រទី ២៥៨ | បន្ទាប់
ID: 636849892483506422
ទៅកាន់ទំព័រ៖