ព្រះត្រៃបិដក ភាគ ៣៣
លុះបុរសនោះ ចូលទៅបម្រើ ក៏ក្រោកឡើងមុន ដេកក្រោយ ទទួលធ្វើការអ្វីៗ ប្រព្រឹត្តជាទីគាប់ចិត្ត ពោលពាក្យជាទីស្រឡាញ់ នៃគហបតី ឬគហបតិបុត្តនោះ លុះគហបតី ឬគហបតិបុត្តនោះ ជឿបុរសនោះថាជាមិត្តផង ជឿបុរសនោះ ថាជាបុគ្គលមានចិត្តល្អផង ហើយក៏ដល់នូវសេចក្តីស្និទ្ធស្នាល នឹងបុរសនោះ។ ម្នាលអាវុសោ កាលណាបើបុរសនោះ គិតយ៉ាងនេះថា គហបតី ឬគហបតិបុត្តនេះ អញបានស្និទ្ធស្នាលល្អហើយ លុះវេលាខាងក្រោយដឹងថា គហបតី ឬគហបតិបុត្តនោះ នៅក្នុងទីស្ងាត់ ក៏សម្លាប់ដោយសស្ត្រាដ៏មុត។ ម្នាលអាវុសោយមកៈ លោកសំគាល់សេចក្តីនោះ ដូចម្តេច កាលដែលបុរសនោះ ចូលទៅរកគហបតី ឬគហបតិបុត្តឯណោះ ហើយនិយាយ យ៉ាងនេះថា សូមមេត្តាប្រោស ខ្ញុំបាទសូមបម្រើលោក គហបតី ឬគហបតិបុត្ត ដែលត្រូវគេសម្លាប់នោះឯង មិនស្គាល់បុរសអ្នកសម្លាប់ថា ជាអ្នកសម្លាប់ខ្លួនទេឬ។ កាលដែលបុរសនោះ ចូលទៅបម្រើ ក៏ក្រោកឡើងមុន ដេកក្រោយ ទទួលធ្វើការអ្វីៗ ប្រព្រឹត្តជាទីពេញចិត្ត
ID: 636849892645785704
ទៅកាន់ទំព័រ៖