ព្រះត្រៃបិដក ភាគ ៣៣

 ​[​១៨​]​ ​ម្នាល​គហបតី​ ​ចុះ​ភិក្ខុ​ដែល​មិន​ស្ងាត់​ចាក​កាម​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​ភិក្ខុ​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​មិនទាន់​ប្រាសចាក​តម្រេក​ ​មិនទាន់​ប្រាសចាក​សេចក្តី​ប៉ុនប៉ង​ ​មិនទាន់​ប្រាសចាក​សេចក្តី​ស្រឡាញ់​ ​មិនទាន់​ប្រាសចាក​សេចក្តី​ស្រេកឃ្លាន​ ​មិនទាន់​ប្រាសចាក​សេចក្តី​ក្តៅក្រហាយ​ ​មិនទាន់​ប្រាសចាក​សេចក្តី​ប្រាថ្នា​ ​ក្នុង​កាម​ទាំងឡាយ​នៅឡើយ​។​ ​ម្នាល​គហបតី​ ​ភិក្ខុ​ដែល​មិន​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​យ៉ាងនេះ​ឯង​។​
 [​១៩​]​ ​ម្នាល​គហបតី​ ​ចុះ​ភិក្ខុ​ដែល​ស្ងាត់​ចាក​កាម​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​ភិក្ខុ​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​ប្រាសចាក​តម្រេក​ ​ប្រាសចាក​សេចក្តី​ប៉ុនប៉ង​ ​ប្រាសចាក​សេចក្តី​ស្រឡាញ់​ ​ប្រាសចាក​សេចក្តី​ស្រេកឃ្លាន​ ​ប្រាសចាក​សេចក្តី​ក្តៅក្រហាយ​ ​ប្រាសចាក​សេចក្តី​ប្រាថ្នា​ ​ក្នុង​កាម​ទាំងឡាយ​។​ ​ម្នាល​គហបតី​ ​ភិក្ខុ​ដែល​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​យ៉ាងនេះ​ឯង​។​ ​
ថយ | ទំព័រទី ២៦ | បន្ទាប់
ID: 636849829381417189
ទៅកាន់ទំព័រ៖