ព្រះត្រៃបិដក ភាគ ៣៣

​ពោល​ពាក្យជា​ទីស្រឡាញ់​ ​គហបតី​ ​ឬ​គហបតិ​បុត្ត​ ​ដែល​ត្រូវ​គេ​សម្លាប់​នោះ​ឯង​ ​មិន​ស្គាល់​បុរស​អ្នកសម្លាប់​ថា​ ​ជា​អ្នកសម្លាប់​ខ្លួន​ទេ​។​ ​កាលដែល​បុរស​នោះ​ដឹង​ថា​ ​គហបតី​ ​ឬ​គហបតិ​បុត្ត​នោះ​ ​នៅក្នុង​ទីស្ងាត់​ហើយ​ ​ក៏​សម្លាប់​ដោយ​សស្ត្រា​ដ៏​មុត​ ​តើ​គហបតី​ ​ឬ​គហបតិ​បុត្ត​ ​ដែល​ត្រូវ​គេ​សម្លាប់​នោះ​ឯង​ ​មិន​ស្គាល់​បុរស​អ្នកសម្លាប់​ ​ថា​ជា​អ្នកសម្លាប់​ខ្លួន​ទេ​ឬ​។​ ​យ៉ាងហ្នឹង​ឯង​ ​អាវុសោ​។​
 [​២០៦​]​ ​ព្រះ​សារីបុត្ត​ពោល​ថា​ ​ម្នាល​អាវុសោ​ ​បុថុជ្ជន​អ្នក​មិន​ចេះដឹង​ ​មិនធ្លាប់​ឃើញ​ពួក​ព្រះ​អរិយៈ​ ​មិន​ឈ្លាសវៃ​ក្នុង​អរិយធម៌​ ​មិន​ហ្វឹកហ្វឺន​ក្នុង​អរិយធម៌​ ​មិនឃើញ​ពួកសប្បុរស​ ​មិន​ឈ្លាសវៃ​ ​ក្នុង​សប្បុរិសធម៌​ ​មិន​ហ្វឹកហ្វឺន​ក្នុង​សប្បុរិសធម៌​ ​រមែង​ឃើញ​រូប​ ​ថា​ជា​ខ្លួន​ខ្លះ​ ​ឃើញ​ខ្លួន​ ​ថា​មាន​រូប​ខ្លះ​ ​ឃើញ​រូប​ ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ​ ​ឃើញ​ខ្លួន​ ​ថា​មាន​ក្នុង​រូប​ខ្លះ​។​ ​ឃើញ​វេទនា​។​ ​សញ្ញា​។​ ​សង្ខារ​ទាំងឡាយ​។​ ​វិញ្ញាណ​ ​ថា​ជា​ខ្លួន​។​បេ​។​ ​ឃើញ​ខ្លួន​ ​ថា​មាន​ក្នុង​វិញ្ញាណ​ខ្លះ​។​ ​បុថុជ្ជន​នោះ​ ​រមែង​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ ​នូវ​រូប​មិន​ទៀង​ ​ថា​រូប​មិន​ទៀង​ ​រមែង​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ ​នូវ​វេទនា​មិន​ទៀង​ ​ថា​វេទនា​មិន​ទៀង​ ​រមែង​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ ​នូវ​សញ្ញា​មិន​ទៀង​ ​ថា​សញ្ញា​មិន​ទៀង
ថយ | ទំព័រទី ២៦០ | បន្ទាប់
ID: 636849892879259058
ទៅកាន់ទំព័រ៖