ព្រះត្រៃបិដក ភាគ ៣៣

​រមែង​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ ​នូវ​សង្ខារ​ទាំងឡាយ​មិន​ទៀង​ ​ថា​សង្ខារ​ទាំងឡាយ​ ​មិន​ទៀង​ឡើយ​ ​រមែង​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ ​នូវ​វិញ្ញាណ​មិន​ទៀង​ ​ថា​វិញ្ញាណ​មិន​ទៀង​ឡើយ​។​ ​រមែង​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ ​នូវ​រូប​ជា​ទុក្ខ​ ​ថា​រូប​ជា​ទុក្ខ​ឡើយ​។​ ​នូវ​វេទនា​ជា​ទុក្ខ​។​ ​នូវ​សញ្ញា​ជា​ទុក្ខ​។​ ​នូវ​សង្ខារ​ទាំងឡាយ​ជា​ទុក្ខ​។​ ​រមែង​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ ​នូវ​វិញ្ញាណ​ជា​ទុក្ខ​ ​ថា​វិញ្ញាណ​ជា​ទុក្ខ​ឡើយ​។​ ​រមែង​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ ​នូវ​រូប​មិនមែន​ខ្លួន​ ​ថា​រូប​មិនមែន​ខ្លួន​ឡើយ​។​ ​នូវ​វេទនា​មិនមែន​ខ្លួន​។​ ​នូវ​សញ្ញា​មិនមែន​ខ្លួន​។​ ​នូវ​សង្ខារ​ទាំងឡាយ​មិនមែន​ខ្លួន​។​ ​រមែង​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ ​នូវ​វិញ្ញាណ​មិនមែន​ខ្លួន​ ​ថា​វិញ្ញាណ​មិនមែន​ខ្លួន​ឡើយ​។​ ​រមែង​មិនដឹង​ច្បាស់​តាម​សេចក្តី​ពិត​ ​នូវ​រូប​មាន​បច្ច័យ​តាក់តែង​ ​ថា​រូប​មាន​បច្ច័យ​តាក់តែង​ឡើយ​។​ ​នូវ​វេទនា​មាន​បច្ច័យ​តាក់តែង​។​ ​នូវ​សញ្ញា​មាន​បច្ច័យ​តាក់តែង​។​ ​នូវ​សង្ខារ​ទាំងឡាយ​ ​មាន​បច្ច័យ​តាក់តែង​។​ ​
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636849893097581545
ទៅកាន់ទំព័រ៖