ព្រះត្រៃបិដក ភាគ ៣៣
រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវវិញ្ញាណមានបច្ច័យតាក់តែង ថាវិញ្ញាណមានបច្ច័យតាក់តែងឡើយ។ រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវរូបជាអ្នកសម្លាប់ ថារូបជាអ្នកសម្លាប់ឡើយ។ នូវវេទនាជាអ្នកសម្លាប់។ នូវសញ្ញាជាអ្នកសម្លាប់។ នូវសង្ខារទាំងឡាយជាអ្នកសម្លាប់។ រមែងមិនដឹងច្បាស់តាមសេចក្តីពិត នូវវិញ្ញាណជាអ្នកសម្លាប់ ថាវិញ្ញាណជាអ្នកសម្លាប់ឡើយ។ បុថុជ្ជននោះ រមែងចូលទៅប្រកាន់ខ្ជាប់ តាំងចិត្តស៊ប់ នូវរូបថាជាខ្លួនរបស់អញ។ រមែងចូលទៅប្រកាន់ខ្ជាប់ តាំងចិត្តស៊ប់ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណ ថាជាខ្លួនរបស់អញ។ ឧបាទានក្ខន្ធ ទាំង៥នេះ ដែលបុថុជ្ជននោះ ចូលទៅប្រកាន់ខ្ជាប់ហើយ រមែងប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បីទុក្ខ អស់កាលជាអង្វែង។
[២០៧] ព្រះសារីបុត្តពោលថា ម្នាលអាវុសោ ឯអរិយសាវ័ក ជាអ្នកចេះដឹង បានឃើញពួកព្រះអរិយៈ ឈ្លាសវៃ ក្នុងអរិយធម៌ ហ្វឹកហ្វឺនក្នុងអរិយធម៌។បេ។ ជាអ្នកហឹ្វកហ្វឺនក្នុងសប្បុរិសធម៌ រមែងមិនឃើញរូបថាជាខ្លួន មិនឃើញខ្លួនថាមានរូបខ្លះ មិនឃើញរូបថាមានក្នុងខ្លួនខ្លះ មិនឃើញខ្លួន ថាមានក្នុងរូបខ្លះ។ មិនឃើញវេទនា។ មិនឃើញសញ្ញា។ មិនឃើញសង្ខារទាំងឡាយ។ មិនឃើញវិញ្ញាណ ថាជាខ្លួន
ID: 636849893298713049
ទៅកាន់ទំព័រ៖