ព្រះត្រៃបិដក ភាគ ៣៣

​មិនឃើញ​ខ្លួន​ ​ថា​មានវិញ្ញាណ​ខ្លះ​ ​មិនឃើញ​វិញ្ញាណ​ថា​មាន​ក្នុង​ខ្លួន​ខ្លះ​ ​មិនឃើញ​ខ្លួន​ ​ថា​មាន​ក្នុង​វិញ្ញាណ​ខ្លះ​។​ ​អរិយសាវ័ក​នោះ​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ ​នូវ​រូប​មិន​ទៀង​ថា​ ​រូប​មិន​ទៀង​មែន​។​ ​នូវ​វេទនា​មិន​ទៀង​។​ ​នូវ​សញ្ញា​មិន​ទៀង​។​ ​នូវ​សង្ខារ​ទាំងឡាយ​មិន​ទៀង​។​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ ​នូវ​វិញ្ញាណ​មិន​ទៀង​ ​ថា​ ​វិញ្ញាណ​មិន​ទៀង​មែន​។​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ ​នូវ​រូប​ជា​ទុក្ខ​ថា​ ​រូប​ជា​ទុក្ខ​មែន​។​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ ​នូវ​វេទនា​ជា​ទុក្ខ​។​ ​នូវ​សញ្ញា​ជា​ទុក្ខ​។​ ​នូវ​សង្ខារ​ទាំងឡាយ​ជា​ទុក្ខ​។​ ​នូវ​វិញ្ញាណ​ជា​ទុក្ខ​ ​ថា​វិញ្ញាណ​ជា​ទុក្ខ​មែន​។​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ ​នូវ​រូប​មិនមែន​ខ្លួន​ថា​ ​រូប​មិនមែន​ខ្លួន​មែន​។​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​នូវ​វេទនា​មិនមែន​ខ្លួន​។​ ​នូវ​សញ្ញា​មិនមែន​ខ្លួន​។​ ​នូវ​សង្ខារ​ទាំងឡាយ​មិនមែន​ខ្លួន​។​ ​នូវ​វិញ្ញាណ​មិនមែន​ខ្លួន​ថា​ ​វិញ្ញាណ​មិនមែន​ខ្លួន​មែន​។​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ ​នូវ​រូប​មាន​បច្ច័យ​តាក់តែង​ថា​ ​រូប​មាន​បច្ច័យ​តាក់តែង​មែន​។​ ​ដឹង​ច្បាស់​តាម​សេចក្តី​ពិត​ ​នូវ​វេទនា​ ​មាន​បច្ច័យ​តាក់តែង​។​ ​នូវ​សញ្ញា​ ​មាន​បច្ច័យ​តាក់តែង​។​ ​នូវ​សង្ខារ​ទាំងឡាយ​មាន​បច្ច័យ​តាក់តែង​។​ ​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636849893495154285
ទៅកាន់ទំព័រ៖