ព្រះត្រៃបិដក ភាគ ៣៣

 ​[​២០៨​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​នាម​ហា​វ័ន​ ​ជិត​ក្រុង​វេសាលី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​អនុ​រា​ធ​មាន​អាយុ​ ​នៅក្នុង​អរញ្ញ​កុដិ​ ​ក្នុង​ទី​ជិត​ព្រះមានព្រះភាគ​។​ ​គ្រានោះ​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ច្រើន​រូប​ ​ចូល​ទៅ​រក​ព្រះ​អនុ​រា​ធ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ ​ក៏​ធ្វើ​សេចក្តី​រីករាយ​ ​ជាមួយនឹង​ព្រះ​អនុ​រា​ធ​មាន​អាយុ​ ​លុះ​បញ្ចប់​ពាក្យ​គួរ​រីករាយ​ ​និង​ពាក្យ​គួរ​រឭក​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​អម្បាល​នោះ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​និយាយ​នឹង​ព្រះ​អនុ​រា​ធ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​អនុ​រា​ធ​ ​ព្រះ​តថាគត​ណា​ ​ជា​បុរស​ឧត្តម​ ​ជា​បុរស​ដ៏​ខ្ពង់ខ្ពស់​ ​ដល់​នូវ​តំណែង​ដ៏​ខ្ពង់ខ្ពស់​ ​ព្រះ​តថាគត​នោះ​ ​កាល​នឹង​បញ្ញត្ត​នូវ​សត្វ​នោះ​ ​តែង​បញ្ញត្ត​ក្នុង​ស្ថាន៤នេះ​ថា​ ​សត្វ​ស្លាប់​ទៅ​កើត​ទៀត​ក៏​មាន​ ​សត្វ​ស្លាប់​ទៅ​មិនកើត​ទៀត​ក៏​មាន​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ក៏​មាន​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ក៏​មាន​។​ ​កាលបើ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​ពោល​យ៉ាងនេះ​ហើយ​ ​ព្រះ​អនុ​រា​ធ​មាន​អាយុ​ ​
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 636849893840324028
ទៅកាន់ទំព័រ៖