ព្រះត្រៃបិដក ភាគ ៣៣

​ក៏​និយាយ​នឹង​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​ព្រះ​តថាគត​ណា​ ​ជា​បុរស​ដ៏​ឧត្តម​ ​ជា​បុរស​ដ៏​ខ្ពង់ខ្ពស់​ ​ដល់​នូវ​តំណែង​ដ៏​ខ្ពង់ខ្ពស់​ ​ព្រះ​តថាគត​នោះ​ ​កាល​នឹង​បញ្ញត្ត​នូវ​សត្វ​នោះ​ ​តែង​បញ្ញត្ត​ក្រៅអំពី​ស្ថាន៤នេះ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មាន​ ​សត្វ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​ក៏​មាន​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ក៏​មាន​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ក៏​មាន​។​ ​កាល​ព្រះ​អនុ​រា​ធ​ ​និយាយ​យ៉ាងនេះ​ហើយ​ ​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​និយាយ​នឹង​ព្រះ​អនុ​រា​ធ​មាន​អាយុ​ ​យ៉ាងនេះ​ថា​ ​ភិក្ខុ​នេះ​ជា​ភិក្ខុ​ថ្មី​ ​បួស​មិនទាន់​បាន​យូរ​ ​ពុំ​នោះ​សោត​ ​លោក​ជា​ថេរៈ​ដែរ​ ​តែ​ល្ងង់​មិន​ឈ្លាសវៃ​។​ ​លំដាប់នោះ​ ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ ​ក៏​តិះដៀល​ព្រះ​អនុ​រា​ធ​មាន​អាយុ​ ​ដោយ​ពាក្យ​ថា​ ​នៅ​ថ្មី​ផង​ ​ដោយ​ពាក្យ​ថា​ ​ល្ងង់​ផង​ ​ហើយ​ក្រោក​អំពី​អាសនៈ​ ​ចៀសចេញ​ទៅ​។​
ថយ | ទំព័រទី ២៦៦ | បន្ទាប់
ID: 636849894007433586
ទៅកាន់ទំព័រ៖