ព្រះត្រៃបិដក ភាគ ៣៣

 ​[​២០៩​]​ ​កាល​ដែ​លប​រិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​ចៀសចេញ​ទៅ​ ​មិនយូរ​ប៉ុន្មាន​ ​ព្រះ​អនុ​រា​ធ​មាន​អាយុ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ប្រសិន​បើ​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​សួរ​អាត្មាអញ​ ​តទៅទៀត​ ​អាត្មាអញ​ ​នឹង​ព្យាករ​ ​ដល់​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​ដូចម្តេច​ ​ទើប​ឈ្មោះថា​ ​ពោល​តាម​ពាក្យ​ ​ដែល​ព្រះមានព្រះភាគ​ ​ពោល​ហើយ​ផង​ ​មិន​ពោល​បង្កាច់​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​មិន​ពិត​ផង​ ​ឈ្មោះថា​ ​ព្យាករ​នូវ​ធម៌​ ​តាម​ធម៌​ផង​ ​ពាក្យ​ពោល​នីមួយ​ ​ដែល​ប្រកបដោយ​ធម៌​ ​មិន​មកកាន់​ស្ថាន​ ​ដែល​បណ្ឌិត​គប្បី​តិះដៀល​ផង​។​ ​គ្រានោះ​ ​ព្រះ​អនុ​រា​ធ​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​។​បេ​។​ ​លុះ​ព្រះ​អនុ​រា​ធ​មាន​អាយុ​ ​គង់​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​ព្រះអង្គ​សម្រាក​នៅក្នុង​អរញ្ញ​កុដិ​ ​ជិត​ព្រះមានព្រះភាគ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636849894196884422
ទៅកាន់ទំព័រ៖