ព្រះត្រៃបិដក ភាគ ៣៣
ពួកបរិព្វាជក ជាអន្យតិរ្ថិយច្រើនរូប ចូលមករកខ្ញុំព្រះអង្គ។បេ។ បាននិយាយនឹងខ្ញុំព្រះអង្គ ដូច្នេះថា ម្នាលអាវុសោអនុរាធ ព្រះតថាគតណា ជាបុរសដ៏ឧត្តម ជាបុរសដ៏ខ្ពង់ខ្ពស់ ដល់នូវតំណែងដ៏ខ្ពង់ខ្ពស់ ព្រះតថាគតនោះ កាលនឹងបញ្ញត្តសត្វនោះ តែងបញ្ញត្តក្នុងស្ថាន ទាំង៤នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន សត្វស្លាប់ទៅ មិនកើតទៀតក៏មាន សត្វស្លាប់ទៅ កើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេនិយាយ យ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏និយាយទៅនឹងបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូច្នេះថា ម្នាលអាវុសោ ព្រះតថាគតណា ជាបុរសដ៏ឧត្តម ជាបុរសដ៏ខ្ពង់ខ្ពស់ ដល់នូវតំណែងដ៏ខ្ពង់ខ្ពស់ ព្រះតថាគតនោះ កាលនឹងបញ្ញត្តនូវសត្វនោះ តែងបញ្ញត្ត ក្រៅអំពីស្ថាន ៤ នេះថា សត្វស្លាប់ទៅ កើតទៀតក៏មាន។បេ។ សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គនិយាយ យ៉ាងនេះហើយ ទើបបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ
ID: 636849894374374574
ទៅកាន់ទំព័រ៖