ព្រះត្រៃបិដក ភាគ ៣៣

​និយាយ​មក​នឹង​ខ្ញុំ​ព្រះអង្គ​វិញ​ ​ដូច្នេះ​ថា​ ​ភិក្ខុ​នេះ​ ​ប្រហែលជា​ភិក្ខុ​ថ្មី​ ​បួស​មិនទាន់​បាន​យូរ​ ​ពុំ​នោះ​សោត​ ​លោក​ជា​ថេរៈ​ដែរ​ ​តែ​ល្ងង់​មិន​ឈ្លាសវៃ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គ្រានោះ​ ​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​តិះដៀល​ខ្ញុំ​ព្រះអង្គ​ ​ដោយ​ពាក្យ​ថា​ ​នៅ​ថ្មី​ផង​ ​ដោយ​ពាក្យ​ថា​ ​ល្ងង់​ផង​ ​ហើយ​ក្រោក​ចាក​អាសនៈ​ ​ចៀសចេញ​ទៅ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ដែ​លប​រិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​ចៀសចេញ​ទៅ​មិនយូរ​ប៉ុន្មាន​ ​ខ្ញុំ​ព្រះអង្គ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​បើ​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​សួរ​អាត្មាអញ​ ​តទៅទៀត​ ​អាត្មាអញ​ ​នឹង​ព្យាករ​ដល់​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​ទាំងនោះ​ ​ដូចម្តេច​ ​ទើប​ឈ្មោះថា​ ​ពោល​តាម​ពាក្យ​ ​ដែល​ព្រះមានព្រះភាគ​ ​ពោល​ហើយ​ផង​ ​មិន​ឈ្មោះថា​ ​ពោល​បង្កាច់​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យ​មិន​ពិត​ផង​ ​ឈ្មោះថា​ ​ព្យាករ​នូវ​ធម៌​តាម​ធម៌​ផង​ ​ពាក្យ​ពោល​នីមួយ​ ​ដែល​ប្រកបដោយ​ធម៌​ ​មិន​មកកាន់​ស្ថាន​ ​ដែល​បណ្ឌិត​គប្បី​តិះដៀល​ផង​។​
ថយ | ទំព័រទី ២៦៩ | បន្ទាប់
ID: 636849894599777466
ទៅកាន់ទំព័រ៖