ព្រះត្រៃបិដក ភាគ ៣៣

 ​[​២០​]​ ​ម្នាល​គហបតី​ ​ចុះ​ភិក្ខុ​ជា​អ្នក​ប្រាថ្នា​ទៅ​ក្នុង​អនាគតកាល​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​ភិក្ខុ​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​មាន​សេចក្តី​ប្រាថ្នា​ ​យ៉ាងនេះ​ថា​ ​សូមឲ្យ​អាត្មាអញ​ ​មាន​រូប​យ៉ាងនេះ​ ​ក្នុង​កាល​ជា​អនាគត​ ​សូមឲ្យ​មាន​វេទនា​យ៉ាងនេះ​ ​ក្នុង​កាល​ជា​អនាគត​ ​សូមឲ្យ​មាន​សញ្ញា​យ៉ាងនេះ​ ​ក្នុង​កាល​ជា​អនាគត​ ​សូមឲ្យ​មាន​សង្ខារ​យ៉ាងនេះ​ ​ក្នុង​កាល​ជា​អនាគត​ ​សូមឲ្យ​មានវិញ្ញាណ​យ៉ាងនេះ​ ​ក្នុង​កាល​ជា​អនាគត​។​ ​ម្នាល​គហបតី​ ​ភិក្ខុ​ជា​អ្នក​ប្រាថ្នា​ទៅ​ក្នុង​អនាគតកាល​ ​យ៉ាងនេះ​ឯង​។​ ​
 [​២១​]​ ​ម្នាល​គហបតី​ ​ចុះ​ភិក្ខុ​ជា​អ្នក​មិន​ប្រាថ្នា​ទៅ​ក្នុង​អនាគតកាល​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ ​ភិក្ខុ​ខ្លះ​ ​ក្នុង​សាសនា​នេះ​ ​មិន​មាន​សេចក្តី​ប្រាថ្នា​ ​យ៉ាងនេះ​ ​សូមឲ្យ​អាត្មាអញ​ ​មាន​រូប​យ៉ាងនេះ​ ​ក្នុង​កាល​ជា​អនាគត​ ​សូមឲ្យ​មាន​វេទនា​យ៉ាងនេះ​ ​ក្នុង​កាល​ជា​អនាគត​ ​សូមឲ្យ​មាន​សញ្ញា​យ៉ាងនេះ​ ​ក្នុង​កាល​ជា​អនាគត​ ​សូមឲ្យ​មាន​សង្ខារ​យ៉ាងនេះ​ ​ក្នុង​កាល​ជា​អនាគត​ ​សូមឲ្យ​មានវិញ្ញាណ​យ៉ាងនេះ​ ​ក្នុង​កាល​ជា​អនាគត​។​ ​ម្នាល​គហបតី​ ​ភិក្ខុ​ជា​អ្នក​មិន​ប្រាថ្នា​ទៅ​ក្នុង​អនាគតកាល​ ​យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636849829593979347
ទៅកាន់ទំព័រ៖