ព្រះត្រៃបិដក ភាគ ៣៣
[២១២] ម្នាលអនុរាធ អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកពិចារណាឃើញថា សត្វមានក្នុងរូបឬ។ មិនដូច្នោះទេ ព្រះអង្គ។ អ្នកពិចារណាឃើញថា សត្វផ្សេងអំពីរូបឬ។ មិនដូច្នោះទេ ព្រះអង្គ។ ក្នុងវេទនា។បេ។ ផ្សេងអំពីវេទនា។បេ។ ក្នុងសញ្ញា។ ផ្សេងអំពីសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ ផ្សេងអំពីសង្ខារទាំងឡាយ។ ក្នុងវិញ្ញាណ។ អ្នកពិចារណាឃើញថា សត្វផ្សេងអំពីវិញ្ញាណឬ។ មិនដូច្នោះទេ ព្រះអង្គ។
[២១៣] ម្នាលអនុរាធ អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកពិចារណាឃើញរូប។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ អ្នកពិចារណាឃើញវិញ្ញាណ ថាជាសត្វឬ។ មិនដូច្នោះទេ ព្រះអង្គ។
[២១៤] ម្នាលអនុរាធ អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកពិចារណាឃើញថា សត្វនេះ មិនមានរូប មិនមានវេទនា មិនមានសញ្ញា មិនមានសង្ខារ មិនមានវិញ្ញាណឬ។ មិនដូច្នោះទេ ព្រះអង្គ។ ម្នាលអនុរាធ ក៏ក្នុងរឿងនេះ កាលបើអ្នកកំណត់ថា ជារបស់ទៀង ជារបស់ពិត ក្នុងបច្ចុប្បន្នហើយ ការព្យាករណ៍របស់អ្នកនោះ គួរហើយឬ ថា
ID: 636849895122797381
ទៅកាន់ទំព័រ៖