ព្រះត្រៃបិដក ភាគ ៣៣

​ម្នាល​អាវុសោ​ ​ព្រះ​តថាគត​ណា​ ​ជា​បុរស​ដ៏​ឧត្តម​ ​ជា​បុរស​ដ៏​ខ្ពង់ខ្ពស់​ ​ដល់​នូវ​តំណែង​ដ៏​ខ្ពង់ខ្ពស់​ ​ព្រះ​តថាគត​នោះ​ ​កាល​នឹង​បញ្ញត្ត​នូវ​សត្វ​នោះ​ ​តែង​បញ្ញត្ត​ ​ក្រៅពី​ស្ថាន​ ​៤នេះ​ថា​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មាន​ ​សត្វ​ស្លាប់​ទៅ​ ​មិនកើត​ទៀត​ក៏​មាន​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ក៏​មាន​ ​សត្វ​ស្លាប់​ទៅ​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ក៏​មាន​។​ ​មិន​គួរ​ទេ​ ​ព្រះអង្គ​។​ ​ម្នាល​អនុ​រា​ធ​ ​ប្រពៃ​ហើយ​ ​ប្រពៃ​ហើយ​ ​ម្នាល​អនុ​រា​ធ​ ​ក្នុង​កាលមុន​ក្តី​ ​ក្នុង​កាល​ឥឡូវនេះ​ក្តី​ ​តថាគត​ ​បញ្ញត្ត​នូវ​ទុក្ខ​ ​និង​សេចក្តី​រលត់ទុក្ខ​។​
 [​២១៥​]​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុវ័ន​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ជិត​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះវ​ក្ក​លិ​មាន​អាយុ​ ​មាន​អាពាធ​ ​ដល់​នូវ​សេ​ក្តី​ទុក្ខ​ ​មាន​ជម្ងឺ​ជា​ទម្ងន់​ ​នៅក្នុង​សាលា​របស់​ស្មូនឆ្នាំង​ ​។​ ​ព្រះវ​ក្ក​លិ​ ​មាន​អាយុ​ ​ក៏​ហៅ​ពួក​ភិក្ខុ​ជា​ឧបដ្ឋាក​មក​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​មក​ ​ចូរ​អ្នក​ទាំងឡាយ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​ថ្វាយបង្គំ​ព្រះ​បាទា​ ​របស់​ព្រះមានព្រះភាគ​ ​ដោយ​ត្បូង​ ​តាម​ពាក្យ​របស់ខ្ញុំ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ភិក្ខុ​ឈ្មោះ​វក្ក​លិ​ ​មាន​អាពាធ​ ​
ថយ | ទំព័រទី ២៧២ | បន្ទាប់
ID: 636849895343159985
ទៅកាន់ទំព័រ៖