ព្រះត្រៃបិដក ភាគ ៣៣

​ដល់​នូវ​សេចក្តី​ទុក្ខ​ ​មាន​ជម្ងឺ​ជា​ទម្ងន់​ ​លោក​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះមានព្រះភាគ​ ​ដោយ​ត្បូង​ ​ហើយ​អ្នក​ទាំងឡាយ​ ​ចូរ​ពោល​យ៉ាងនេះ​ទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​សូម​ព្រះមានព្រះភាគ​ ​ស្តេច​ទៅ​រក​ភិក្ខុ​ឈ្មោះ​វក្ក​លិ​ ​ដោយ​សេចក្តី​អនុគ្រោះ​។​ ​ភិក្ខុ​អម្បាល​នោះ​ ​ទទួលពាក្យ​របស់​ព្រះវ​ក្ក​លិ​មាន​អាយុ​ថា​ ​ករុណា​ ​អាវុសោ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​។​បេ​។​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ភិក្ខុ​ឈ្មោះ​ ​វក្ក​លិ​ ​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​មាន​ជម្ងឺ​ជា​ទម្ងន់​ ​លោក​ថ្វាយបង្គំ​ព្រះ​បាទា​ព្រះមានព្រះភាគ​ ​ដោយ​ត្បូង​ ​មួយទៀត​ ​លោក​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​សូម​ព្រះមានព្រះភាគ​ ​ស្តេច​ទៅ​រក​ព្រះវ​ក្ក​លិ​ ​ដោយ​សេចក្តី​អនុគ្រោះ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​ ​ដោយ​តុណ្ហីភាព​ ​។​
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 636849895547691683
ទៅកាន់ទំព័រ៖