ព្រះត្រៃបិដក ភាគ ៣៣

 ​[​២១៦​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ទ្រង់​ស្បង់​ប្រដាប់​បាត្រ​ ​និង​ចីវរ​ហើយ​ ​ទ្រង់​ស្តេច​ទៅ​រក​ព្រះវ​ក្ក​លិ​មាន​អាយុ​។​ ​ព្រះវ​ក្ក​លិ​ ​មាន​អាយុ​ ​បានឃើញ​ព្រះមានព្រះភាគ​ ​កំពុង​ស្តេច​មក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​សម្តែង​កិរិយា​តតេះតតះ​លើ​គ្រែ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ត្រាស់​នឹង​ព្រះវ​ក្ក​លិ​ ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​វក្ក​លិ​ ​ណ្ហើយចុះ​ ​អ្នក​កុំ​តតេះតតះ​លើ​គ្រែ​ឡើយ​ ​តថាគត​ ​នឹង​អង្គុយ​លើ​អាសនៈ​ដែលគេ​ក្រាល​បំរុង​ហើយ​នេះ​។​ ​ព្រះមានព្រះភាគ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែលគេ​ក្រាល​ហើយ​។​ ​លុះ​ព្រះមានព្រះភាគ​គង់​ហើយ​ ​ទើប​ត្រាស់​នឹង​ព្រះវ​ក្ក​លិ​ ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​វក្ក​លិ​ ​អ្នក​ល្មម​អត់ធន់​បាន​ខ្លះ​ឬ​ ​អ្នក​ល្មម​ប្រព្រឹត្តទៅ​បាន​ខ្លះ​ឬ​ ​ទុក្ខវេទនា​ធូរ​ថយ​ ​មិន​ចម្រើនឡើង​ ​សេចក្តី​ធូរ​ថយ​ ​រមែង​ប្រាកដ​ ​មិន​ចម្រើនឡើង​ទេ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ​ខ្ញុំ​ព្រះអង្គ​ ​អត់ធន់​មិនបានទេ​ ​ខ្ញុំ​ព្រះអង្គ​ ​ប្រព្រឹត្តទៅ​មិនបានទេ​ ​ទុក្ខវេទនា​ជា​ទម្ងន់​ ​ចម្រើនឡើង​ដល់​ខ្ញុំ​ព្រះអង្គ​ ​មិន​ធូរ​ថយ​ទេ​ ​សេចក្តី​ចម្រើន​ប្រាកដ​ឡើង​ ​មិន​ធូរ​ថយ​ទេ​។​ ​ម្នាល​វក្ក​លិ​ ​អ្នក​ឥតមាន​សេចក្តី​រង្កៀស​បន្តិចបន្តួច​ទេ​ឬ​ ​អ្នក​ឥតមាន​សេចក្តី​ក្តៅក្រហាយ​អ្វី​ទេ​ឬ​។​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​សេចក្តី​រង្កៀស​ជាច្រើន​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​សេចក្តី​ក្តៅក្រហាយ​ជាច្រើន​។​ ​
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 636849895732292242
ទៅកាន់ទំព័រ៖