ព្រះត្រៃបិដក ភាគ ៣៣

 ​[​២១៧​]​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​ចេញទៅ​ ​មិនយូរ​ប៉ុន្មាន​ ​ព្រះវ​ក្ក​លិ​ ​ក៏​ហៅ​ពួក​ភិក្ខុ​ជា​ឧបដ្ឋាក​មក​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​មក​អាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​លើក​ខ្ញុំ​ឡើង​កាន់​គ្រែ​ ​ហើយ​នាំទៅ​ឯ​វត្ត​កាឡ​សិលា​ ​ក្បែរ​ភ្នំ​ឥសិគិលិ​ ​ព្រោះ​បុគ្គល​ដូចជា​ខ្ញុំ​ ​មិនសមបើ​នឹង​ធ្វើ​កាលកិរិយា​ ​ក្នុង​ចន្លោះផ្ទះ​ឡើយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួលពាក្យ​របស់​ព្រះវ​ក្ក​លិ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ករុណា​ ​អាវុសោ​ ​ហើយ​លើក​ព្រះវ​ក្ក​លិ​មាន​អាយុ​ឡើង​កាន់​គ្រែ​ ​សែង​នាំទៅ​ឯ​វត្ត​កាឡ​សិលា​ ​ក្បែរ​ភ្នំ​ឥសិគិលិ​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​លើ​ភ្នំ​គិជ្ឈកូដ​ ​អស់​រាត្រី​នោះ​ ​និង​ថ្ងៃ​នោះ​។​ ​កាល​រាត្រី​ ​(​បឋមយាម​)​ ​កន្លង​ហើយ​ ​ទេវតា២អង្គ​ ​មាន​រស្មី​ដ៏​រុងរឿង​ ​ញុំាង​ភ្នំ​គិជ្ឈកូដ​ទាំងមូល​ឲ្យ​ភ្លឺ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​។​បេ​។​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​។​ ​
ថយ | ទំព័រទី ២៧៧ | បន្ទាប់
ID: 636849896298864648
ទៅកាន់ទំព័រ៖