ព្រះត្រៃបិដក ភាគ ៣៣

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វក្ក​លិ​ភិក្ខុ​ ​កំពុង​ត្រិះរិះ​ ​ដើម្បី​វិមោក្ខ​។​ ​ទេវតា​មួយ​អង្គ​ទៀត​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វក្ក​លិ​ភិក្ខុ​នោះ​ ​ជា​អ្នក​ចង់​រួច​ស្រឡះ​ ​ចាក​កិលេស​ ​មុខ​ជា​នឹង​រួច​ដោយពិត​។​ ​ម្នាល​អាវុសោ​ ​វក្ក​លិ​ ​ទាំង​ព្រះមានព្រះភាគ​ ​ក៏បាន​ត្រាស់​នឹង​អ្នក​ ​យ៉ាងនេះ​ថា​ ​ម្នាល​វក្ក​លិ​ ​អ្នក​កុំ​ខ្លាច​ឡើយ​ ​ម្នាល​វក្ក​លិ​ ​អ្នក​កុំ​ខ្លាច​ឡើយ​ ​មរណៈ​របស់​អ្នក​ ​មុខ​ជា​មិន​អាក្រក់​ទេ​ ​កាលកិរិយា​ ​ក៏​មុខ​ជា​មិន​អាក្រក់​ទេ​ ​ដូច្នេះ​ដែរ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយ​ចូល​ទៅ​រក​ព្រះវ​ក្ក​លិ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​និយាយ​នឹង​ព្រះវ​ក្ក​លិ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ ​វក្ក​លិ​ ​អ្នក​ចូរ​ស្តាប់​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ ​និង​ពាក្យ​របស់​ទេវតា​ទាំងពីរ​អង្គ​។​
 [​២១៩​]​ ​លំដាប់នោះ​ ​ព្រះវ​ក្ក​លិ​មាន​អាយុ​ ​ហៅ​ភិក្ខុ​ទាំងឡាយ​ជា​ឧបដ្ឋាក​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​មក​អាយ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ដាក់​ខ្ញុំ​ចុះ​អំពី​គ្រែ​ ​ព្រោះ​បុគ្គល​ដូចជា​ខ្ញុំ​ ​មិនសមបើ​នឹង​អង្គុយ​លើ​អាសនៈ​ខ្ពស់​ ​ស្តាប់​ពាក្យ​ប្រៀនប្រដៅ​របស់​ព្រះមានព្រះភាគ​ ​អង្គ​នោះ​ទេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ពាក្យ​របស់​ព្រះវ​ក្ក​លិ​មាន​អាយុ​ថា​ ​ករុណា​ ​អាវុសោ​ ​ហើយ​ដាក់​ព្រះវ​ក្ក​លិ​មាន​អាយុ​ ​ចុះ​អំពី​គ្រែ​ ​
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 636849896742400017
ទៅកាន់ទំព័រ៖