ព្រះត្រៃបិដក ភាគ ៣៣

​រួច​ពោល​ថា​ ​ម្នាល​អាវុសោ​ ​យប់មិញ​នេះ​ ​កាលដែល​រាត្រី​ ​(​បឋមយាម​)​ ​កន្លង​ហើយ​ ​ទេវតា​ពីរ​អង្គ​។​បេ​។​ ​បាន​ឋិតនៅ​ក្នុង​ទីសម​គួរ​ ​ម្នាល​អាវុសោ​ ​លុះ​ទេវតា​មួយ​អង្គ​ ​ឋិតនៅ​ក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វក្ក​លិ​ភិក្ខុ​ ​កំពុង​ត្រិះរិះ​ ​ដើម្បី​មគ្គ​វិមោក្ខ​។​ ​ទេវតា​មួយ​អង្គ​ទៀត​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វក្ក​លិ​ភិក្ខុ​នោះ​ ​ជា​អ្នក​ចង់​រួច​ស្រឡះ​ ​ចាក​កិលេស​ ​មុខ​ជា​នឹង​រួច​ដោយពិត​។​ ​ម្នាល​អាវុសោ​វក្ក​លិ​ ​ទាំង​ព្រះមានព្រះភាគ​ ​ត្រាស់​នឹង​អ្នក​ ​យ៉ាងនេះ​ថា​ ​ម្នាល​វក្ក​លិ​ ​អ្នក​កុំ​ខ្លាច​ឡើយ​ ​ម្នាល​វក្ក​លិ​ ​អ្នក​កុំ​ខ្លាច​ឡើយ​ ​មរណៈ​របស់​អ្នក​ ​មុខ​ជា​មិន​អាក្រក់​ទេ​ ​កាលកិរិយា​ ​របស់​អ្នក​ ​ក៏​មុខ​ជា​មិន​អាក្រក់​ទេ​ ​ដូច្នេះ​ដែរ​។​ ​ព្រះវ​ក្ក​លិ​ពោល​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ថ្វាយបង្គំ​ព្រះ​បាទា​ ​របស់​ព្រះមានព្រះភាគ​ ​ដោយ​ត្បូង​ ​តាម​ពាក្យ​របស់ខ្ញុំ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​វក្ក​លិ​ភិក្ខុ​ ​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​មាន​ជម្ងឺ​ជា​ទម្ងន់​ ​លោក​ថ្វាយបង្គំ​ព្រះ​បាទា​ ​របស់​ព្រះមានព្រះភាគ​ ​ដោយ​ត្បូង​ ​មួយទៀត​ ​លោក​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មិន​ងឿងឆ្ងល់​ទេ​ ​ត្រង់​ពាក្យ​ថា​ ​រូប​មិន​ទៀង​
ថយ | ទំព័រទី ២៨០ | បន្ទាប់
ID: 636849896922010290
ទៅកាន់ទំព័រ៖