ព្រះត្រៃបិដក ភាគ ៣៣
ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា រូបណាមិនទៀង រូបនោះជាទុក្ខ ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា រូបណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ខ្ញុំព្រះអង្គ មិនមានសេចក្តីពេញចិត្ត ឬសេចក្តីត្រេកត្រអាល សេចក្តីស្រឡាញ់ ក្នុងរូបនោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនងឿងឆ្ងល់ទេ ត្រង់ពាក្យថា វេទនាមិនទៀង ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា វេទនាណាមិនទៀង វេទនានោះជាទុក្ខ ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា វេទនាណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ខ្ញុំព្រះអង្គ មិនមានសេចក្តីពេញចិត្ត ឬសេចក្តីត្រេកត្រអាល សេចក្តីស្រឡាញ់ ក្នុងវេទនានោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនងឿងឆ្ងល់ទេ ត្រង់ពាក្យថា សញ្ញាមិនទៀង ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា សញ្ញាណាមិនទៀង សញ្ញានោះជាទុក្ខ ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា សញ្ញាណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ខ្ញុំព្រះអង្គ មិនមានសេចក្តីពេញចិត្ត ឬសេចក្តីត្រេកត្រអាល សេចក្តីស្រឡាញ់ ក្នុងសញ្ញានោះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនងឿងឆ្ងល់ទេ ត្រង់ពាក្យថា ពួកសង្ខារមិនទៀង
ID: 636849897117651480
ទៅកាន់ទំព័រ៖