ព្រះត្រៃបិដក ភាគ ៣៣

​ខ្ញុំ​ព្រះអង្គ​មិន​សង្ស័យ​ទេ​ ​ត្រង់​ពាក្យ​ថា​ ​សង្ខារ​ណា​មិន​ទៀង​ ​សង្ខារ​នោះ​ជា​ទុក្ខ​ ​ខ្ញុំ​ព្រះអង្គ​មិន​សង្ស័យ​ទេ​ ​ត្រង់​ពាក្យ​ថា​ ​សង្ខារ​ណា​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​មាន​សេចក្តី​ពេញចិត្ត​ ​ឬ​សេចក្តី​ត្រេកត្រអាល​ ​សេចក្តី​ស្រឡាញ់​ ​ក្នុង​សង្ខារ​ទាំងនោះ​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​ងឿងឆ្ងល់​ទេ​ ​ត្រង់​ពាក្យ​ថា​ ​វិញ្ញាណ​មិន​ទៀង​ ​ខ្ញុំ​ព្រះអង្គ​មិន​សង្ស័យ​ទេ​ ​ត្រង់​ពាក្យ​ថា​ ​វិញ្ញាណ​ណា​មិន​ទៀង​ ​វិញ្ញាណ​នោះ​ជា​ទុក្ខ​ ​ខ្ញុំ​ព្រះអង្គ​មិន​សង្ស័យ​ទេ​ ​ត្រង់​ពាក្យ​ថា​ ​វិញ្ញាណ​ណា​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​មាន​សេចក្តី​ពេញចិត្ត​ ​ឬ​សេចក្តី​ត្រេកត្រអាល​ ​សេចក្តី​ស្រឡាញ់​ ​ក្នុង​វិញ្ញាណ​នោះ​ឡើយ​។​ ​ភិក្ខុ​អម្បាល​នោះ​ ​ទទួល​ស្តាប់​ពាក្យ​របស់​ព្រះវ​ក្ក​លិ​មាន​អាយុ​ថា​ ​ករុណា​ ​អាវុសោ​ ​ហើយក៏​ចៀសចេញ​ទៅ​។​ ​កាល​ភិក្ខុ​ទាំងឡាយ​ចៀសចេញ​ទៅ​ ​មិនយូរ​ប៉ុន្មាន​ ​ព្រះវ​ក្ក​លិ​មាន​អាយុ​ ​ក៏​ទាញ​យក​កាំបិត​មក​។​
ថយ | ទំព័រទី ២៨២ | បន្ទាប់
ID: 636849897291181405
ទៅកាន់ទំព័រ៖