ព្រះត្រៃបិដក ភាគ ៣៣
[២២០] លំដាប់នោះ ភិក្ខុទាំងអម្បាលនោះ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វក្កលិភិក្ខុ មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺជាទម្ងន់ លោកថ្វាយបង្គំព្រះបាទា របស់ព្រះមានព្រះភាគ ដោយត្បូង មួយទៀត លោកពោលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនងឿងឆ្ងល់ទេ ត្រង់ពាក្យថា រូបមិនទៀង ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា រូបណាមិនទៀង រូបនោះជាទុក្ខ ខ្ញុំព្រះអង្គមិនសង្ស័យទេ ត្រង់ពាក្យថា រូបណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ខ្ញុំព្រះអង្គ មិនមានសេចក្តីពេញចិត្ត ឬសេចក្តីត្រេកត្រអាល សេចក្តីស្រឡាញ់ ក្នុងរូបនោះឡើយ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនងឿងឆ្ងល់ទេ ត្រង់ពាក្យថា វិញ្ញាណមិនទៀង
ID: 636849897489742762
ទៅកាន់ទំព័រ៖