ព្រះត្រៃបិដក ភាគ ៣៣

​ខ្ញុំ​ព្រះអង្គ​មិន​សង្ស័យ​ទេ​ ​ត្រង់​ពាក្យ​ថា​ ​វិញ្ញាណ​ណា​មិន​ទៀង​ ​វិញ្ញាណ​នោះ​ជា​ទុក្ខ​ ​ខ្ញុំ​ព្រះអង្គ​មិន​សង្ស័យ​ទេ​ ​ត្រង់​ពាក្យ​ថា​ ​វិញ្ញាណ​ណា​មិន​ទៀង​ ​ជា​ទុក្ខ​ ​មាន​សេចក្តី​ប្រែប្រួល​ជា​ធម្មតា​ ​ខ្ញុំ​ព្រះអង្គ​ ​មិន​មាន​សេចក្តី​ពេញចិត្ត​ ​ឬ​សេចក្តី​ត្រេកត្រអាល​ ​សេចក្តី​ស្រឡាញ់​ ​ក្នុង​វិញ្ញាណ​នោះ​ឡើយ​។​ ​
 [​២២១​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មក​ ​យើង​នឹង​ទៅកាន់​វត្ត​កាឡ​សិលា​ ​ក្បែរ​ភ្នំ​ឥសិគិលិ​ ​ត្រង់​ទី​ដែល​វក្ក​លិ​កុលបុត្ត​ទាញ​យក​កាំបិត​មក​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​ ​ទើប​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​សំដៅ​ទៅកាន់​វត្ត​កាឡ​សិលា​ ​ក្បែរ​ភ្នំ​ឥសិគិលិ​ ​មួយអន្លើដោយ​ពួក​ភិក្ខុ​ជាច្រើន​រូប​។​ ​ព្រះមានព្រះភាគ​ ​បានឃើញ​ព្រះវ​ក្ក​លិ​មាន​អាយុ​អំពី​ចម្ងាយ​ ​កំពុង​ដេក​ងាកក​លើ​គ្រែ​។​ ​សម័យ​នោះ​ឯង​ ​ផ្សែង​អ័ព្ទ​ ​ក៏​ផ្សាយ​ទៅកាន់​ទិសខាងកើត​ ​ទៅកាន់​ទិសខាងលិច​ ​ទៅកាន់​ទិសខាងជើង​ ​ទៅកាន់​ទិសខាងត្បូង​ ​ទៅកាន់​ទិស​ខាងលើ​ ​ទៅកាន់​ទិស​ខាងក្រោម​ ​ទៅកាន់​ទិសតូច​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ក៏​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ឃើញ​ផ្សែង​អ័ព្ទ​ ​ផ្សាយ​ទៅកាន់​ទិសខាងកើត​។​បេ​។​ ​ទៅកាន់​ទិសតូច​ ​យ៉ាងនេះ​ដែរ​ឬ​។​ ​ព្រះករុណា​ ​ព្រះអង្គ​។​
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 636849897716205715
ទៅកាន់ទំព័រ៖