ព្រះត្រៃបិដក ភាគ ៣៣
ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ នុ៎ះឯង ជាមារមានចិត្តបាប ស្វែងរកវិញ្ញាណរបស់វក្កលិកុលបុត្តថា វិញ្ញាណរបស់វក្កលិកុលបុត្ត ប្រតិស្ឋានក្នុងទីណាអេ៎ះ។ ម្នាលភិក្ខុទាំងឡាយ ឯវក្កលិកុលបុត្ត មានវិញ្ញាណ ពុំបានប្រតិស្ឋាននៅ (ក្នុងទីណា) ទេ បរិនិព្វានហើយ។
[២២២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះអស្សជិមានអាយុ នៅក្នុងអារាម របស់សេដ្ឋីឈ្មោះកស្សប មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺជាទម្ងន់។ គ្រានោះ ព្រះអស្សជិមានអាយុ បានហៅភិក្ខុទាំងឡាយ ជាឧបដ្ឋាកមកថា ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកអាយ ចូរអ្នកទាំងឡាយ ទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំព្រះបាទា របស់ព្រះមានព្រះភាគ ដោយត្បូង តាមពាក្យរបស់ខ្ញុំថា បពិត្រព្រះអង្គដ៏ចំរើន អស្សជិភិក្ខុ មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺជាទម្ងន់
ID: 636849897933148124
ទៅកាន់ទំព័រ៖