ព្រះត្រៃបិដក ភាគ ៣៣

​លោក​ថ្វាយបង្គំ​ព្រះ​បាទា​ ​របស់​ព្រះមានព្រះភាគ​ ​ដោយ​ត្បូង​ ​មួយទៀត​ ​ចូរ​អ្នក​ទាំងឡាយ​ ​ពោល​យ៉ាងនេះ​ទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ធ្វើ​នូវ​សេចក្តី​អនុគ្រោះ​ ​ចូល​ទៅ​រក​អស្ស​ជិ​ភិក្ខុ​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ពាក្យ​ ​របស់​ព្រះ​អស្ស​ជិ​មាន​អាយុ​ថា​ ​ករុណា​ ​អាវុសោ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ភិក្ខុ​ទាំងនោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អស្ស​ជិ​ភិក្ខុ​ ​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​មាន​ជម្ងឺ​ជា​ទម្ងន់​ ​លោក​ថ្វាយបង្គំ​ព្រះ​បាទា​ ​របស់​ព្រះមានព្រះភាគ​ ​ដោយ​ត្បូង​ ​មួយទៀត​ ​លោក​ពោល​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ធ្វើ​នូវ​សេចក្តី​អនុគ្រោះ​ ​ចូល​ទៅ​រក​អស្ស​ជិ​ភិក្ខុ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​ដោយ​តុណ្ហីភាព​។​
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 636849898113788456
ទៅកាន់ទំព័រ៖