ព្រះត្រៃបិដក ភាគ ៣៣
វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ព្រោះហេតុនោះ អរិយសាវ័ក ក្នុងសាសនានេះ។បេ។ ពិចារណាឃើញយ៉ាងនេះ។បេ។ ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បើអរិយសាវ័កនោះ ទទួលសុខវេទនា ក៏ដឹងច្បាស់ថា សុខវេទនានោះ មិនទៀង ដឹងច្បាស់ថា មិនគួរជ្រប់ ដឹងច្បាស់ថា មិនគួរត្រេកអរ បើរងទុក្ខវេទនា ក៏ដឹងច្បាស់ថា ទុក្ខវេទនានោះ មិនទៀង ដឹងច្បាស់ថា មិនគួរជ្រប់ ដឹងច្បាស់ថា មិនគួរត្រេកអរ បើរងអទុក្ខមសុខវេទនា ក៏ដឹងច្បាស់ថា អទុក្ខមសុខវេទនានោះ មិនទៀង។បេ។ ដឹងច្បាស់ថា មិនគួរត្រេកអរ។ បើអរិយសាវ័កនោះរងសុខវេទនា ក៏មិនប្រកបសុខវេទនានោះហើយរងទេ បើរងទុក្ខវេទនា ក៏មិនប្រកបទុក្ខវេទនានោះហើយរងទេ បើរងអទុក្ខមសុខវេទនា ក៏មិនប្រកបអទុក្ខមសុខវេទនានោះហើយរងទេ រមែងដឹងច្បាស់ថា អទុក្ខមសុខវេទនានោះមិនទៀង។បេ។ ដឹងច្បាស់ថា មិនគួរត្រេកអរ។ បើអរិយសាវ័កនោះ កំពុងរងកាយបរិយន្តិកវេទនា
ID: 636849898765755746
ទៅកាន់ទំព័រ៖