ព្រះត្រៃបិដក ភាគ ៣៣
[២៣] ចុះភិក្ខុមិនធ្វើនូវពាក្យទាស់ទែងជាមួយនឹងជន តើដូចម្តេច។ ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ មិននិយាយពាក្យ មានសភាពយ៉ាងនេះថា អ្នកមិនស្គាល់ច្បាស់ នូវធម៌វិន័យនេះទេ ខ្ញុំទើបស្គាល់ច្បាស់ នូវធម៌វិន័យនេះ អ្នកនឹងស្គាល់ធម៌វិន័យនេះ ដូចម្តេចបាន អ្នកជាអ្នកប្រតិបត្តិខុស ខ្ញុំទើបប្រតិបត្តិត្រូវ ពាក្យដែលគេគួរនិយាយមុន អ្នកទៅជានិយាយក្រោយ ពាក្យដែលគេគួរនិយាយក្រោយ អ្នកទៅជានិយាយមុន ពាក្យរបស់ខ្ញុំ ទើបមានប្រយោជន៍ ពាក្យអ្នកមិនមានប្រយោជន៍ទេ វត្តដែលអ្នកសន្សំមកយូរហើយ ដល់មកត្រូវសំដីខ្ញុំ ក៏វិបរិតទៅ ខ្ញុំលើកទោសអ្នកហើយ ចូរអ្នកទៅរកដោះទោស (ឲ្យរួចចុះ) ខ្ញុំសង្កត់សង្កិនអ្នកហើយ បើអ្នកគ្រាន់បើ អ្នកដោះស្រាយមកចុះ។ ម្នាលគហបតី ភិក្ខុមិនធ្វើនូវពាក្យទាស់ទែងជាមួយនឹងជន យ៉ាងនេះឯង។
[២៤] ម្នាលគហបតី ភាសិតដែលព្រះមានព្រះភាគ បានត្រាស់ហើយ ក្នុងមាគណ្ឌិយប្បញ្ហា ដែលរាប់ចូលក្នុងអដ្ឋកវគ្គថា
ID: 636849830041424939
ទៅកាន់ទំព័រ៖