ព្រះត្រៃបិដក ភាគ ៣៣

​(​វេទនា​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​ទីបំផុត​កាយ​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​កំពុង​រង​នូវ​កាយ​បរិយន្តិ​ក​វេទនា​ ​បើ​កំពុង​រង​នូវ​ជីវិ​ត​បរិយន្តិ​ក​វេទនា​ ​(​វេទនា​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុង​ទីបំផុត​នៃ​ជីវិត​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​កំពុង​រង​នូវ​ជីវិ​ត​បរិយន្តិ​ក​វេទនា​ ​លុះ​ទម្លាយ​រាងកាយ​ ​ខាងលើ​អំពី​ទីបំផុត​ ​នៃ​ជីវិត​ទៅ​ ​ក៏​ដឹង​ច្បាស់​ថា​ ​អារម្មណ៍​ទាំងពួង​ ​ដែល​បុគ្គល​រង​ ​ក្នុង​លោក​នេះ​ ​មិនជា​អារម្មណ៍​ត្រជាក់​ ​គួរ​ត្រេកអរ​ទេ​។​
 [​២២៤​]​ ​ម្នាល​អស្ស​ជិ​ ​ដូច​ប្រទីប​ប្រេង​ ​លុះតែ​អាស្រ័យ​ប្រេង​ផង​ ​អាស្រ័យ​ប្រឆេះ​ផង​ ​ទើប​ឆេះ​ឡើង​បាន​ ​បើ​ប្រទីប​មិន​មាន​អាហារ​ ​ព្រោះ​អស់​ប្រេង​ ​និង​ប្រឆេះ​នោះ​ឯង​ ​ក៏​រលត់​ទៅ​ ​ដូចម្តេច​មិញ​។​ ​ម្នាល​អស្ស​ជិ​ ​កាល​ភិក្ខុ​រង​នូវ​កាយ​បរិយន្តិ​ក​វេទនា​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​រង​នូវ​កាយ​បរិយន្តិ​ក​វេទនា​ ​កាល​រង​នូវ​ជីវិ​ត​បរិយន្តិ​ក​វេទនា​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​រង​នូវ​ជីវិ​ត​បរិយន្តិ​ក​វេទនា​ ​លុះ​ទម្លាយ​រាងកាយ​ ​ខាងលើ​អំពី​ទីបំផុត​ជីវិត​ទៅ​ ​ក៏​ដឹង​ច្បាស់​ថា​ ​អារម្មណ៍​ទាំងពួង​ ​ដែល​បុគ្គល​រង​ក្នុង​លោក​នេះ​ ​មិនជា​អារម្មណ៍​ត្រជាក់​ ​គួរ​ត្រេកអរ​ទេ​។​ ​
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 636849898981908109
ទៅកាន់ទំព័រ៖