ព្រះត្រៃបិដក ភាគ ៣៣

 ​[​២២៥​]​ ​សម័យមួយ​ ​ភិក្ខុ​ទាំងឡាយ​ ​ជា​ថេរៈ​ច្រើន​រូប​ ​នៅ​ក្នុង​ឃោសិ​តា​រាម​ ​ជិត​ក្រុង​កោ​សម្ពី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ខេម​កៈ​មាន​អាយុ​ ​នៅ​ក្នុង​ពទរិ​កា​រាម​ ​មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​មាន​ជម្ងឺ​ជា​ទម្ងន់​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងឡាយ​ជា​ថេរៈ​ ​ចេញ​អំពី​ទី​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយ​ហៅ​ព្រះ​ទាស​កៈ​មាន​អាយុ​មក​ថា​ ​អាវុសោ​ ​ទាស​កៈ​ ​ចូរ​លោក​មក​អាយ​ ​ចូរ​លោក​ទៅ​រក​ខេម​ក​ភិក្ខុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ចូរ​ប្រាប់​ខេម​ក​ភិក្ខុ​ ​យ៉ាងនេះ​ថា​ ​អាវុសោ​ខេម​កៈ​ ​ព្រះ​ថេរៈ​ទាំងឡាយ​ ​សួរ​លោក​យ៉ាងនេះ​ថា​ ​អាវុសោ​ ​អ្នក​ល្មម​អត់ធន់​បាន​ខ្លះ​ឬ​ ​អ្នក​ល្មម​ប្រព្រឹត្តទៅ​បាន​ខ្លះ​ឬ​ ​ទុក្ខវេទនា​ធូរ​ថយ​ ​មិន​ចម្រើនឡើង​ ​ការ​ធូរ​ថយ​ប្រាកដ​ ​មិន​ចម្រើនឡើង​ទេ​ឬ​។​ ​ព្រះ​ទាស​កៈ​មាន​អាយុ​ ​ទទួល​ស្តាប់​ពាក្យ​ ​របស់​ភិក្ខុ​ទាំងឡាយ​ ​ជា​ថេរៈ​ថា​ ​ករុណា​ ​អាវុសោ​ ​ហើយ​ចូល​ទៅ​រក​ព្រះ​ខេម​កៈ​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ពោល​នឹង​ព្រះ​ខេម​កៈ​មាន​អាយុ​ ​ដូច្នេះ​ថា​ ​អាវុសោ​ខេម​កៈ​ ​ព្រះ​ថេរៈ​ទាំងឡាយ​ ​
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 636849899188689937
ទៅកាន់ទំព័រ៖